គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ធ្វើការអប់រំណែនាំ អ្នកបើកបររថយន្តក្រុងម្នាក់បន្ទាប់ពីមានការឈ្លោះប្រកែកគ្នា ជាមួយអ្នកបើកបរម៉ូតូ



រាជធានីភ្នំពេញ  បន្ទាប់ពីអ្នកបើកបររថយន្តក្រុង ផ្លាកលេខរដ្ឋ៣៧ -០២១៨ ដែលបានឈ្លោះប្រកែកគ្នា ជាមួយអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈមកនោះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានកោះហៅគាត់មកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិនឲ្យគាត់ប្រព្រឹត្តទង្វើបែបនេះទៀត , ទង្វើ និងកាយវិការ គ្មានសុជីវធម៌របស់អ្នកបើកបរដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូសុជីវធម៌សម្រាប់ អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត។


បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានករណីបណ្តាញសង្គម(Face Book) បានចែកផ្សព្វផ្សាយពីរូបភាពបុគ្គលិកឈ្មោះ មៅ សុផល ភេទប្រុស អ្នកបើកបររថយន្តក្រុង ផ្លាកលេខរដ្ឋ៣៧-០២១៨ ដែលបានឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូតាមផ្លូវសាធារណៈ ត្រង់ចំណុចម្ដុំស្ថានីយ៍ប្រេង Total ផ្លូវ៣០ម៉ែត្រ បុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នោះ គឺដើមហេតុបណ្តាលមកពីអ្នកបើកបររថយន្តក្រុង បានស៊ីផ្លេទៅលើអ្នកបើកបរម៉ូតូដែលកំពុងបើកបរ នៅទ្រូងផ្លូវដែលជាគន្លងសម្រាប់រថយន្តធ្វើចរាចរណ៍ បានធ្វើឲ្យភាគីខាងម៉ូតូ មានការខឹងសម្បារកំជិះតាម និងប្រើពាក្យសម្តីប្រមាថ មើលងាយមួយចំនួន លើអ្នកបើកបររថយន្តក្រុង ពេលនោះអ្នកបើកបរ រថយន្តក្រុងក៏ទប់អារម្មណ៍ខឹងពុំបាន ក៏បានឈ្លោះប្រកែកគ្នារកឈ្នះចាញ់រៀងៗខ្លួន ដោយប្រើកាយវិការ និងពាក្យសម្តីមិនសមរម្យ 


ចំពោះទង្វើ និងកាយវិការគ្មានសុជីវធម៌ របស់អ្នកបើកបរដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស អង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូ សុជីវធម៌សម្រាប់ អ្នកបើកបររថយន្តក្រុងរបស់រដ្ឋាករដទៃទៀត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នឹងពង្រឹងវិន័យលើបុគ្គលិកអ្នកបើកបរខាងលើ ដោយអញ្ជើញគាត់មកធ្វើការអប់រំ ណែនាំ ដោយមានកិច្ចសន្យាមិនអោយគាត់ប្រព្រឹត្តទង្វើបែបនេះទៀត 


ទន្ទឹមនេះ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ក៏សូម អំពាវនាវដល់បងប្អូបប្រជាពលរដ្ឋអ្នកបើកបរម៉ូតូទាំងអស់ មេត្តាចូលរួមចំណែក ក្នុងការទុកគន្លងផ្លូវ រថយន្តសម្រាប់រថយន្តធ្វើចរាចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ 

Post a Comment

0 Comments