គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រថភ្លើង២គ្រឿងបុកគ្នាលើផ្លូវតែមួយរងរបួសបែកក្បាលអ្នកបើកបរម្នាក់



ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ មានគ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយរវាងរថភ្លើង២គ្រឿងបុកគ្នាលើផ្លូវដែកតែមួយខ្សែ នៅចំណុចភូមិរ៉ា ភូមិលេខ៣ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ខេត្តក្រុងព្រះសីហនុ 


តាមប្រភពបានប្រាប់ឱ្យដឹងថា រថភ្លើងទាំង២គ្រឿងមួយខ្សែធ្វើដំណើរចេញខេត្តព្រះសីហនុដឹកទំនិញទៅរាជធានីភ្នំពេញ មកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថភ្លើងមួយខ្សែទៀតមានទិសដៅពីរាជធានីភ្នំពេញចូលមកក្រុងព្រះសីហនុដែលដឹកទូរកុងទីន័រគ្មានទំនិញ បណ្តាលឱ្យរងរបួសអ្នកបើកបររថភ្លើងចេញខេត្តត្រង់ក្បាលធ្ងន់ធរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ 


បច្ចុប្បន្នកម្លាំងខាងជំនាញរថភ្លើងកំពុងដោះស្រាយយករថភ្លើងទាំង២គ្រឿងទៅស្ថានីយ៍ដើម្បីជួសជុល និង បន្តការងារដឹកជញ្ជូនតាមផ្លូវដែកនេះ 


Post a Comment

0 Comments