Muyreal -News

Muyreal -News
Muyreal -News

ឆេះរោងចក្រមួយកន្លែង នៅស្រុកត្រាំកក់បំផ្លាញអស់ទ្រព្យសម្បត្តិអស់ជាច្រើន សមត្ថកិច្ចប្រើប្រាស់ទឹកអស់៨២ឡាន



តាកែវ៖ រោងចក្រមួយកន្លែងនៅភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានអគ្គិភ័យវាយប្រហារ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ តែមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែបំផ្លាញទ្រព្យសម្បត្តិខាងក្នុងនោះ។


របាយការណ៍របស់មន្ដ្រីនគរបាលបានឲ្យដឹងថា រោងចក្រដែលត្រូវអគ្គិភ័យវាយប្រហារនេះ ឈ្មោះ ក្រុមហ៊ុនអៅដរ ហ្គៀ (ខេមបូឌា. ក្នុងនោះ ឆេះអស់អាគារផ្ទុកសម្ភារមួយខ្នងទំហំ ៣៥ម៉ែត្រ គុណ៤០ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី (ឆេះទាំងស្រុង) ដោយឡែកសម្ភារខូចខាតរួមមាន សំបកកាតុង ១០តោនអាវស្តុក ២០០០កាតុងស្នោអេប៉ុង ៥០តោនម៉ាស៉ីនក្រឡុកស៊ីម៉ង់ត៍ ០១គ្រឿងរថយន្តកុងទឺន័រ ០១គ្រឿង និងម៉ូតូ០៤គ្រឿង។


របាយការណ៍ដដែលបញ្ជាក់ទៀតថា គ្រោះថ្នាក់សង្គមមួយនេះ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១៩គ្រឿង ប្រើទឹកអស់ ៨២ធុង ក្នុងនោះរថយន្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិចំនួន០៣គ្រឿងខេត្តតាកែវ ចំនួន១១គ្រឿងខេត្តកំពត ចំនួន០២គ្រឿង (ស្រុកឈូក និងស្រុកអង្គរជ័យ), ខេត្តកំពង់ស្ពឺចំនួន០២គ្រឿង (ស្រុកគងពិសី និងស្រុកបសេដ្ឋនិងខេត្តកណ្តាល ចំនួន០១គ្រឿង (ស្រុកកណ្តាលស្ទឹងទើបអាចគ្រប់គ្រងបានទាំងស្រុង៕

Post a Comment

0 Comments