Muyreal -News

Muyreal -News
Muyreal -News

ឆេះរោងចក្រកាត់ដេរ ស្រុកត្រាំកក់ ខូចខាតទាំងស្រុង បណ្តាលមកពីទុស្សេខ្សែភ្លើង



តាកែវ ៖  នៅវេលាម៉ោង ១២ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២នេះ ករណីទុស្សេខ្សែភ្លើងបង្កឱ្យអគ្គីភ័យ ឆាបឆេះរោងចក្រកាត់ដេរខោខាវប៊យ ស្ថិតនៅភូមិស្រង៉ែ ឃុំរំពាក់ពេន ស្រុកត្រាំកក់ ខេត្តតាកែវ បណ្ដាលឱ្យអគារមួយក្នុងរោងចក្ររងការខូចខាតទាំងស្រុង និងរថយន្ត ម៉ូតូជាច្រើនគ្រឿងរងការខូចខាត។


ហេតុការណ៍អគ្គីភ័យនេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ ដោយសារម៉ោងដែលឆេះ ជាពេលវេលាកម្មករ ត្រូវចេញហូបបាយថ្ងៃត្រង់ ប៉ុន្តែមានម៉ូតូ និងរថយន្តច្រើនគ្រឿងត្រូវរងការបំផ្លាញ។


នាយកកដ្ឋានពន្លត់អគ្គីភ័យបានឱ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្រុក និងស្នងការដ្ឋាននគរបាលខេត្ត បានចេញប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះ និងពន្លត់ភ្លើងបានទាន់ពេលវេលា នៅម៉ោងជាង ១ រសៀល មិនបណ្ដាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែររោងចក្រឡេឺយ៕

Post a Comment

0 Comments