គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ម្នាក់ៗខំរកទ្រនំជ្រកមិនបាន ខ្លួនឯងកើតទុក្ខមិនសុខចិត្តរឿងអ្វីបានជាដុតផ្ទះចោល



រាជធានីភ្នំពេញ នៅវេលាម៉ោង​ ១១និង២០នាទី ថ្ងៃសុក្រ​ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥ ត្រូវនឹងថ្ងៃទី១៤​ ខែមករាឆ្នាំ២០២២​ មានករណីអគ្គីភ័យមួយកន្លែងដែលបានកើតឡើងនៅចំណុច ផ្ទះលេខ៧២ ភូមិ២១ ក្រុម២៥៧​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ម្ចាស់ទីតាំងឈ្មោះ​ លៀង ទិនធី ភេទ ប្រុស អាយុ​ ៣២​ ឆាំ្ន​ 

-​ មុខរបរជាងសំណង់​ 

មូលហេតុបណ្តាលមកពីដុតផ្ទះខ្លួនឯងបង្ករជាអគិ្គភ័យ​ 

ប្រភេទសំណង់ឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រx៨ម៉ែត្រ​ 

-​ ខូចខាតសម្ភារៈ:​ ឆេះផ្ទះអស់ចំនួម០៤ខ្នងនឹងសំភារះអស់ទាំងស្រុង។


-​ ស្លាប់មនុស្ស​ :​ គ្មាន​ 

-​ របួសមនុស្ស​: គ្មាន 


-​ បានប្រេីប្រាស់របស់រថយន្តការិយាល័យអគ្គិភ័យ​ :​ ចំនួន ២១​ គ្រឿង ប្រេីប្រាស់ទឹកអស់ ២១​ រថយន្ត​ ស្មើរនឹង ៨៤ម៉ែត្រគូប 

+​ រថយន្តជំនួយអន្តរាគមន៍

-​ រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៦​ គ្រឿង ប្រើប្រាស់ទឹកអស់ ០១រថយន្ត​ សើ្មនឹង ០៦ម៉ែត្រគូប​ 

​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង​ ១២និង២០នាទី​ ថ្ងៃខែឆ្នាំដដែល​ 

Post a Comment

0 Comments