គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រឿងកាន់តែធំ ! ទីបំផុត ម្ចាស់ឡានសម្រេចចិត្ត មិនទទួលសំណងជួសជុលឡាន ហើយប្តឹង Vj តាប៊ុយ ទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ និងយកទៅបរិច្ចាកមន្ទីរពេទ្យគន្ធបុប្ផា ទាំងអស់



រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួនRange Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។


ថ្មីៗនេះម្ចាស់ឡាន Prius ដែលជាជនរងគ្រោះសម្រេចចិត្តធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ 


ម្ចាស់ឡានរូបនោះបានបង្ហោះនៅក្នុង ផេកខ្លួនថា៖ “ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់ការទ្ទេចអស់ហើយ» ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទាសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីពេទ្យគន្ឋបុប្ផា🙏

» សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង បងប្អូន

Post a Comment

0 Comments