កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី បច្ចុប្បន្នភាព “វិធានសុវត្ថិភាពទេសចរណ៍” និងការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្ដិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខណ្ឌដូនពេញ
នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទីរដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី បច្ចុប្បន្នភាព “វិធានសុវត្ថិភាពទេសចរណ៍” និងការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្ដិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ម វាសនា ទីប្រឹក្សាក្រសួងទេសចរណ៍ និងជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពញ និង លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរង គណៈនាយករដ្ឋបាល មន្ត្រីខណ្ឌ-សង្កាត់ មន្ត្រីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និង ប្រតិបត្ដិករ អាជីវករ ដែលជាតំណាងរបស់ក្រុមហ៊ុន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាជីកម្មទាំងអស់ដែលបម្រើឲ្យវិស័យទេសចរណ៍ក្នុងខណ្ឌដូនពេញ ផងដែរ ៕
0 Comments