គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសសេដ្ឋីលុយចាយមិនអស់ឡាយហ្វេកប៊ុកចែកគេតាម online ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយបទល្មើសឆបោកនិងចរាចរណ៏ប្រាក់ដុល្លារក្លែងក្លាយ!!



ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី០៣ខែ ធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ១៨ និង ៣០ នាទី  កម្លំាងជំនាញការិយាល័យន/បព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុង សិលា ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិវាលខ្សាច់ ឃុំថាឡាបរិវ៉ាត ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់  ក្នុងបទល្មើសឆបោក (online) និងចរាចរណ៏ប្រាក់ដុល្លារក្លែងក្លាយ  កាលពីអំឡុងខែ កក្កដា ឆ្នាំ 2021  

និង កម្លាំងជំនាញធ្វើការចាប់យកវត្ថុតាងរួមមាន៖


-លុយសែនចំនួន ១០ដុំ (ក្រដាស១០០ដុល្លារលុយហ្វូតូគុបពីក្រដាស១០០

-កងដៃមួយឈុតមាន៧កងជាលោហធាតុពណ៏លឿង

-ទូរស័ព្ទNចុចពិល ដែលមានលេខ0314444676

-ខ្សែកកាឡៃចំនួន 3 ខ្សែ ជាលោហៈធាតុពណ៌លឿង

-សែដៃមួយខ្សែ កាឡៃ ជាលោហៈធាតុពណ៌លឿង 

-វិក័យប័ត្រ ផ្ញើអីវ៉ាន់ ជូនអតិថិជនចំនួន 223សន្លឹក

-ទូរសព្ទដៃម៉ាកវីវ៉ូនិងស៊ីមកាតចំនួន 4 


បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី 

Post a Comment

0 Comments