ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៦: ២០ នាទីព្រឹក មានករណីអគ្គីភ័យឆេះហាងលក់ម៉ូតូ ហុងដា លី ប៉េង ដែលស្ថិតនៅឃ៉ំកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពតខេត្តកំពត ម្ចាស់ឈ្មោះ លី ប៉េង ភេទ ប្រុស អាយុ ៦០ ឆ្នាំ ។
+ ខូចខាតផ្ទះជាន់ក្រោមខូចខាត ៣០% ។
- រថយន្តចំនួន ០២ គ្រឿង ខូចខាតទាំងស្រុង ឡិចស៊ីស ៥៧០ ចំនួន០១គ្រឿង រថយន្ត ហុងដា CRV 2020 ចំនួន០១គ្រឿង ម៉ូតូខូចខាតធ្ងន់និងមធ្យម ៥៧ គ្រឿង និងមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។
+ មូលហេតុ: កំពុងបន្តការស្រាវជ្រាវ ។
+ ប្រើប្រាស់រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ០៣ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ស្មើរនឹង ៤០ ម៉ែត្រគូប ។
+ រលត់ទាំងស្រុងនៅវេលាម៉ោង ០៨:២០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល ៕
0 Comments