គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

យ៉ាងហោចណាស់មានមនុស្សរបួស១៣នាក់ក្នុងករណីរថយន្តដាច់ហ្វ្រាំងបុករះម៉ូតូ, ម៉ូតូកង់បីនិងរថយន្ត១០គ្រឿង​



ភ្នំពេញ៖ រថយន្តដឹកទំនិញប្រភេទឃ្លុប បើកចុះពីស្ពានព្រះមុនីវង្សចាស់ ហើយរថយន្តដាច់ហ្វ្រាំងបានជ្រុលទៅបុកមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងនិងរ.ងរបួ.សមនុស្សជាច្រើននាក់ 


ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២និង៣០នាទី នារសៀល ថ្ងៃទី២៣ ខែធ្នូ ២០២១ នៅចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ មុខការ៉ាស់សាំងភីធីធី សង្កាតទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


រថយន្តបង្កមានម៉ាក​ ហ៊ីណូ ក្បាលពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ3G-3338 បើកបរដោយបុរសម្នាក់វ័យជាង៣០ឆ្នាំ រត់គេចក្រោយបង្ករតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទុកប្រគល់ឲសមត្ថកិច្ច។


សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុ ប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲដឹងថា​ គេឃើញរថយន្តបង្កបើកបរចុះពីលើស្ពានព្រះមុនីវង្សចាស់ ក្នុងទិសដៅពីកើតទៅលិច ខណះចុះមកដល់ក្រោម ស្រាប់តែរថយន្ត ដាច់ហ្វ្រាំងដាក់លេខទប់ល្បឿនក៏មិនចូល ក៏ជ្រុលទៅបុករថយន្ត​ ម៉ូតូនិងម៉ូតូកង់បី ដែលនៅខាងមុខ សរុប១០គ្រឿង ដែលបណ្តាលអោយរបួសមនុស្សជាច្រើននាក់ 


ក្នុងហេតុការណ៍នេះ បង្កអោយមានការខូចខាត​ រថយន្ចំនួនត៣គ្រឿង ម៉ូតូចំនួន៣គ្រឿង និង ម៉ូតូកង់បីចំនួន៤គ្រឿង សរុបគឺចំនួន១០គ្រឿង 


បើតាមសម្តីតៃកុងរថយន្តដែលសមត្ថកិច្ចឃាត់ខ្លួនបានឲដឹងថា ខណះពេលបើកចុះពីលើស្ពានស្រាប់តែរថយន្ត ជាន់ហ្វ្រាំងលែងស៊ីហើយខ្លួនបានបុកលេខបញ្ចូលដើម្បីទប់ល្បឿននិងព្យាយាមបញ្ឈប់រថយន្ត និងប៊ួងចង្កូតអោយទៅបុកនិងខឿនផ្លូវ ប៉ុន្តែនៅតែទប់មិនជាប់ក៏ជ្រុលទៅបុករះម៉ូតូ ម៉ូតូកង់បីនិងរថយន្តជាច្រើនគ្រឿងតែម្តង។


ក្រោយកើតហេតុភ្លាម សមត្ថកិច្ចចរាចរណ៍ដែលឈរនៅគោលដៅខាងលើបាន ហៅរថយន្តសាមុយមកដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និង សម្រួលការកកស្ទះ គូសវាស សម្រួលយកមធ្យោបោយធ្វើដំណើរដែលគ្រោះថ្នាក់ទាំងអស់ចេញពីកន្លែងកើតហេតុ និងវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

Post a Comment

0 Comments