រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ៧២ខ្នងផ្ទះ ជាប្រភេទផ្ទះឈើប្រក់សង្ក័សី និងខ្លះទៀតប្រភេទសង្ក័សីសុទ្ធ ត្រូវបានអគ្គិភ័យឆាប់ឆេះអស់ស្ទឺរទាំងស្រុង តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ នាវេលា ៦និង៥០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើង តំបន់បឹងកក់ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺមានផ្សែងហ៊ុយចេញពីផ្ទះ គ្មានមនុស្សនៅដោយផ្ទះនោះបានលក់ទៅឲ្យអ្នកផ្សេង ភ្លាមៗនោះបានឆាប់ឆេះរាលដាល យ៉ាងសន្ធោសន្ធៅ បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង បានរាយការណ៍ទៅអាជ្ញាធរ ខ្លះទៀតបានប្រមូលរបស់របបចេញពីផ្ទះ សឹងមិនទាន់។
ដោយស្ថានភាពភ្លើងឆាបឆេះក្នុងលក្ខណៈទ្រង់ទ្រាយធំ ធ្វើឲ្យកម្លាំងសមត្ថកិច្ចមិនងាយស្រួលក្នុងការជួយអន្តរាគមន៍បានទាន់ពេលវេលាឡើយ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បានឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៧២ខ្នងផ្ទះ រួមមាន ឆេះអស់ទាំងស្រុងចំនួន៤៧ខ្នងផ្ទះ និងឆាប់ឆេះអស់ជាង70% 80% ចំនួន25ខ្នងផ្ទះ និងសម្ភារៈផ្សេងៗទៀតជាច្រើន។
ចំពោះមូលហេតុសមត្ថកុច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕
0 Comments