គេហទំព័រ មួយរៀល

បើកបរខ្វះការប្រុងប្រយ័ត្នបុកគល់ស្ពានក្រឡាប់ឆេះរថយន្តបង្ករងរបួសធ្ងន់ខ្លួនឯង



ខេត្ត​ប៉ៃលិន​៖ វេលា​ម៉ោង ​១០:១០ នាទី​យប់ ថ្ងៃ​ពុធ ១២រោចខែ​កត្តិក ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៥ ត្រូវនិងថ្ងៃទី០១ ខែធ្នូ ​ឆ្នាំ​២០២១​ មានករណីគ្រោះថ្នាក់ចរាចណ៍០១ករណី រថយន្តបុកគល់ស្ពាន ដែល​ស្ថិតនៅ ភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ  ខេត្តប៉ៃលិន​ អ្នកបើករថយន្តឈ្មោះ កើត សុភា ភេទ​ ​ប្រុស អាយុ​ ៣០​ ឆ្នាំ មានទី​លំនៅ ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។


+​ ការខូចខាត៖      

-​ រថយន្តម៉ាក់នីសាន់ណាវ៉ារ៉ា ពណ៍ស្ករ ស្លាកលេខ ប៉ៃលិន ២A-៣៣៣៤ ខូចខាតទាំងស្រុង​ (ម្ចាស់រថយន្តរងរបួសធ្ងន់)​ ។   


+​ ការចេញអន្តរាគមន៍ជួយសង្គ្រោះ

-​ កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន ដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោយ៉ន ជេដ្ឋា ស្នងការរងទទួលផែនគ្រប់គ្រង់ការងារអាវុធគ្រឿងផ្ទុះ បានចេញរថយន្តចំនួន ០២​ គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ និងវេនប្រចាំបញ្ជាដោយប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ ៕

Post a Comment

0 Comments