គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ទើបចេញពីមណ្ឌលកែប្រែបាន៧០ថ្ងងៃដុតផ្ទះឪពុកម្ដាយឆេះអស់ទាំងស្រុង



ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណៈចេញពីមណ្ឌលកែប្រែបាន៧០ថ្ងៃដុតផ្ទះឪពុកម្ដាយឆេះអស់ទាំងស្រុងផ្នែកខាងលើព្រោះផ្ទះមេតុងក្រោមឈើលើហេតុការណ៍នេះបង្កឱ្យភ្ញាក់ផ្អើលនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១ 

មានករណីដុតផ្ទះ ឆេះចំនួន ០១ ខ្នង ដែលមានទំហំ 6x8ម៉ែត្រ ឈើលើ បេតុងក្រោម និងតយ៉ាប នៅចំណុចភូមិដំដែក ឃុំរកាកោះស្រុកគងពិសី ខេត្តកំពង់ស្ពឹ ដែលបង្កឡើងដោយឈ្មោះ អាន ផៃ ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិដំដែក ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវជាកូន បានដុតផ្ទះ របស់ខ្លួនឪពុកឈ្មោះ ជន អាន ភេទ ប្រុស អាយុ ៥៣ ឆ្នាំ និងប្រពន្ធឈ្មោះ សូរ សុខឡេង អាយុ ៥២ ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ 


ស្ថានភាពបណ្តាលឲ្យឆេះទាំងស្រុង (មិនមានរាលដាលប៉ះពាល់ដល់អ្នកជិតខាងទេ


ការខូចខាតរួមមានឆេះ គ្រែ និង ពូក ឆេះស្រូវ ចំនួន១០បេ

សម្លៀកបំពាក់ឆេះទាំងស្រុង ឆេះកង់ចំនួន១ ចាន ឆ្នាំង នឹងសម្ភារៈប្រើប្រាស់មួយចំនួន    ហើយជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកគងពិសីដើម្បីបញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការបន្ត មូលហេតុមុខសញារូបនេះទើបចេញចេញពីមណ្ឌលកែប្រែបាន ៧០ថ្ងៃ 

Post a Comment

0 Comments