(ព្រះសីហនុ)៖ អគ្គីភ័យមួយ បានឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ BB ៧១៥៨ ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស កាលពីវេលាម៉ោង ០៨:៥០នាទី ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១។
ក្នុងនោះកម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ចំនួន ០៨នាក់ ដឹកនាំដោយ លោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ។
បានដឹកនាំកម្លាំងជំនាញ ចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ ដើម្បីទប់ស្កាត់កុំឱ្យឆេះរាលដាលធ្ងន់ធ្ងរ ស្ថិតនៅចំណុចភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
កម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង និងសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត។
ករណីនេះ បានឆេះខូតខាតរថយន្តស្ទើរទាំងស្រុង និងសម្ភារ:មួយចំនួន តែមិនបណ្តាលឱ្យមនុស្សរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ។
ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងកៅអីអង្គុយខាងមុខរថយន្ត៕
0 Comments