គេហទំព័រ មួយរៀល

អគ្គីភ័យបានលេបត្របាក់ផ្ទះពលរដ្ឋលក់ប្រេងសាំង អស់មួយខ្នង បណ្តាលមកពីផ្ទុះស្សេខ្សែភ្លើង នៅស្រុកកំពង់សីលា.!



(ខេត្តព្រះសីហនុ)៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុនៅវេលាម៉ោង១៥:០០នាទី រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ។ 


កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអធិការដ្ឋាននគរបាលស្រុកកំពង់សីលា បានចេញអន្តរាគមន៍ ពន្លត់​ករណីអគ្គិភ័យ​ឆាបឆេះ​ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នង មានទំហំ ៧x១៤ម៉ែត្រ សង់ខាងក្រោមថ្ម ខាងលើឈើ ប្រកស័ង្កសី ស្ថិតនៅ ភូមិក្រាំងអាត់​ ឃុំកំពង់សីលា​ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ 


សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ឈន​ ចាន់ដារ៉ា​ ភេទប្រុស​ អាយុ​ ៤១​ឆ្នាំ ។ មូលហេតុបណ្តាលមកពី ផ្ទុះស្សេខ្សែភ្លេីង ហើយផ្ទះខាងលើនេះប្រកបរបរលក់ប្រេងសាំង ។ 


ករណីខាងលេីនេះ មិនបណ្តាលអោយមានមនុស្សរងរបួសឡើយ ហើយបច្ចុប្បន្ន កម្លាំងនគរបាលជំនាញ​ បានអន្តរាគមន៍ពន្លត់អោយរលត់ជាស្ថាពរភ្លាមៗផងដែរ ៕

Post a Comment

0 Comments