គេហទំព័រ មួយរៀល

ប្រហែសបាត់ប្រយ័ត្នគង់ឥឡូវអស់ទ្រព្យសម្បត្តិនិងឆេះផ្ទះទៀត



ខេត្ត​កំពង់​ឆ្នាំង​៖ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ​០៩:៣០​ នាទីព្រឹក​​ មានករណី​អគ្គិភ័យ​ឆេះផ្ទះដែលស្ថិតនៅភូមិដំណាក់ពពូល សង្កាត់​​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​  ជន​រងគ្រោះ​ឈ្មោះ​ នុត​ សារិន ភេទ​ ប្រុស  អាយុ​ ​៧០​ ឆ្នាំ ឆេះផ្ទះមួយខ្នងទាំងស្រុងមានទំហំ​ ១០x០៧​ ម៉ែត្រ នឹងសំភារះមួយចំនួនទៀតរួមមាន៖  

-​ លុយខ្មែរចំនួន​ ៨,០០០,០០០​ លាន​រៀល​ 

-​ មាសចំនួន​ ០១តម្លឹង​ ០៣ជី 

-​ ម៉ូតចំនួន​ ០១​ គ្រឿង 

-​ ស្រូវចំនួន​ ០១​ តោន 

-​ នឹងសំភារះមួយចំនួនទៀតត្រូវភ្លើងឆេះអស់ទាំងស្រុង​ ។                       


+​ មូលហេតុ:​ នៃការឆេះដោយសារដាំបាយនឹងចង្ក្រានហ្គាសហើយដើរចោល​ ។                 


+​ ក្នុងកិច្ចប្រតិបត្តិការនេះផងដែលការិយាល័យ​អគ្គិភ័យ​បានចេញរថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន​ ០៤​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០៥​ រថយន្ត​ ទើបរលត់ទាំងស្រុង​ ៕

Post a Comment

0 Comments