គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ភាគីជនរងគ្រោះ ទាមទាររកយុត្តិធម៌ ខណះ លោក ងួន ផល្លា ត្រូវបាន តុលាការដោះលែង កាលពីម្សិលមិញ



ភ្នំពេញ  តើច្បាប់ស្រុកខ្មែរយុត្តិធម៌ដែរឬអត់លោកងួនផល្លា មន្ត្រីប៉ុស្តិនគរបាលព្រែកតាសេក ត្រូវបានតុលាការដោះលែងវិញហើយបន្ទាប់ពីព្រួតគ្នាវាយទាត់ធាក់ជនរងគ្រោះរហូតដល់ជិតស្លាប់ ហើយបែរជាតុលាការដោះលែងវិញ អាណិតជនរងគ្រោះនឹងសមត្ថកិច្ចខណ្ឌឬស្សីកែវណាស់។


តើបងប្អូនយល់យ៉ាងណាដែរ ចំពោះការដោះលែងរបស់តុលាការបែបនេះតើត្រូវឬខុស?


សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនសង្ស័យម្នាក់ ឈ្មោះ ងួន ផល្លាប៉ូលិសស័ក៣ ប៉ុស្តិ៍ព្រែកតាសេក ដែលកម្លាំងនគរបាលខណ្ឌឬស្សីកែវបានធ្វើការឃាត់ខ្លួន នឹងបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ចាប់ជនរងគ្រោះអោបឲ្យកូនប្រុសរបស់ខ្លួននឹងបក្ខពួកជាច្រើននាក់ ព្រួតគ្នាវាយទាត់ធាក់តាមអំពើចិត្ត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់។


មុនពេលដែលសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួន លោក ងួន ផល្លា ប៉ូលិសស័ក៣ ប៉ុស្តិ៍ព្រែកតាសេក គឺមូលហេតុដោយសារតែ លោក ងួន ផល្លា បានចាប់ជនរងគ្រោះអោបឲ្យកូនប្រុសរបស់ខ្លួន នឹងបក្ខពួកជាច្រើននាក់ព្រួតគ្នាវាយទាត់ធាក់តាមអំពើចិត្ត បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែរឿងទាស់ពាក្យសម្ដីគ្នាតិចតួចតែប៉ុណ្ណោះ កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


បើតាមប្រភពព័ត៌មានពីលោក អ៉ីវ ឈុន ផេង អធិការរង នៃអធិការដ្ឋានគរបាលខណ្ឌឫស្សីកែវទទួលផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថាលោកនិងសុំគោលការណ៍ ព្រះរាជអាជ្ញា ដើម្បីចាប់ខ្លួនបក្ខពួករបស់លោក ងួន ផល្លា ដែលបានព្រួតគ្នាប្រើអំពើហិង្សាមកលើយុវជនម្នាក់ បណ្ដាលឲ្យរងគ្រោះយ៉ាងធ្ងន់នោះ ដើម្បីយកមកអនុវត្តនីតិវិធីតាមផ្លូវច្បាប់ក្នុងពេលឆាប់ៗនេះ៕

Post a Comment

0 Comments