គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជនខិលខូចដែលបានលួចយកកាក់ឌីជីថលរាប់លានដុល្លារត្រូវបានកាត់ទោស



កាលពីពេលថ្មីៗនេះក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិកបានប្រកាសថា ជនខិលខូចទី៦ ដែលជាសមាជិករបស់ក្រុមវាយប្រហារThe Community ត្រូវបានកាត់ទោស ទាក់ទងទៅនឹងការលួចប្ដូសេវាកម្មទូរស័ព្ទ តាមរយៈការផ្លាស់ប្ដូរសុីមកាត (SIM swapping) ដើម្បីលួចយកកាក់ឌីជីថលរបស់ជនរងគ្រោះ ដែលមានចំនួនទឹកប្រាក់សរុបជាង ៥លានដុល្លារសហរដ្ឋអាមេរិក។


SIM swapping  SIM hijacking គឺជាការលួចអត្តសញ្ញាណ ដែលជនខិលខូចបញ្ចុះបញ្ចូល បុគ្គលិករបស់ក្រុមហ៊ុនដែលផ្ដល់សេវាកម្មទូរស័ព្ទឱ្យផ្ទេរសេវាទូរស័ព្ទជនរងគ្រោះ ទៅកាន់ស៊ីមកាតក្រោមការគ្រប់គ្រងរបស់ពួកគេ ប៉ុន្តែពេលខ្លះទៀតការផ្ទេរសេវាទូរស័ព្ទនេះ ក៏អាចមានការចូលរួមពីបុគ្គលិករបស់ក្រុមហ៊ុនទូរស័ព្ទផងដែរ។ 


បន្ទាប់ពីផ្ទេរសេវាទូរស័ព្ទហើយ ពួកគេអាចស្នើសុំលេខសម្ងាត់ OTP ដើម្បីបញ្ជាក់អត្តសញ្ញាណតាមរយៈកម្មវិធី two-factor authentication (2FA) ដែលអាចពួកគេអាចចូលទៅក្នុងគណនីផ្សេងៗរបស់ជនរងគ្រោះបាន។


ជនល្មើស Garrett Endicott អាយុ២២ ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ខែ និងត្រូវបង់ប្រាក់ពិន័យចំនួនប្រមាណ១២ម៉ឺនដុល្លារ ចំណែកឯជនល្មើស ៥នាក់ទៀត ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពី២ទៅ៤ឆ្នាំ ដែលក្នុងនោះមានម្នាក់ជាជនជាតិអៀរឡង់ផងដែរ៕

Post a Comment

0 Comments