រាជធានីភ្នំពេញ៖ ណេតមួយកន្លែងជាទីតាំងល្បែងស៊ីសងភ្នាល់តាមអនឡាញ គ្មានច្បាប់អនុញ្ញាត ដោយមិនខ្លាចការរីករាលដាលជំងឺកូវីត១៩បន្តិចសោះឡើយ ដែលមានទីតាំងស្ថិតនៅផ្ទះ៩២B ផ្លូវ១០៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលនៅម្តុំទីតាំងខាងលើបានលើកឡើងថា ណេតមួយនេះបានបើកយូរណាស់មកហើយ តែមិនដែលសមត្ថកិច្ចចុះត្រួតពិនិត្យឬបង្ក្រាបឡើយ ហើយជារៀងរាល់ថ្ងៃគេសង្កេតឃើញថាមានក្មេងជាច្រើន ដែលតែងតែចូលមកប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនៅទីនេះ ។
ប្រភពដដែលបានបន្តថាជារៀងរាល់ថ្ងៃ គាត់មានការព្រួយបារម្ភណ៍អំពីសុវត្ថិភាពរបស់គាត់ ព្រោះថាកាលដែលកើតអំពើចោរកម្មផ្សេងគឺ ផ្តើមចេញពីប្រភពល្បែងស៊ីសងទាំងនេះឯង ។
ប្រជាពលរដ្ឋ សូមសំណូមពរដល់លោក ថេង ស៊ីថុលអភិបាលខណ្ឌចំការមនសូមមេត្តាមានវិធានការបង្ក្រាបល្បែងស៊ីសងទាំងនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ពលរដ្ឋក្នុងមូលដ្ឋានផងទាន ៕
0 Comments