ខេត្តសៀមរាប៖ ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់បានបាញ់សម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។
បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោង១៥ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១នេះនៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ជន់រងគ្រោះបានបាញ់១គ្រាប់ចំសៀតផ្កាខាងឆ្វេង បណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំស្លាប់ភ្លាមៗតែម្តង។
ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំមុខរបរសិស្ស ចំណែកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុក មុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប។
បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា នឹងការបំភ្លឺរបស់ឪពុកម្តាយ ជនរងគ្រោះជាមនុស្សមានជំងឺបាក់ទឹកចិត្ត
ទោះបីយ៉ាងណា ករណីអត្តឃាតកម្មនេះសមត្ថកិច្ច កំពុងពិនិត្យ និងធ្វើកោសល្យវិច័យនៅឡើយ ៕
0 Comments