គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មានករណីអគ្គីភ័យ​មួយកន្លែងបានកើតឡើង​នៅចំណុចផ្លូវបេ៣៥៩ ភូមិដើមអំពិល



រាជធានីភ្នំពេញ នៅវេលាម៉ោង​ ១៦និង២០នាទីរសៀល​ ថ្ងៃសុក្រ​ ១៤រោច ខែកត្តិក​​ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី០៣ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គីភ័យ​ មួយកន្លែងបានកើតឡើងនៅចំណុចផ្លូវបេ៣៥៩ ភូមិដើមអំពិល សង្កាត់ច្បាអំពៅទី១ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ​ 


-​ ម្ចាស់ទីតាំងឈ្មោះឡេង សារុន ភេទប្រុស អាយុ​ ៣៩​ ឆ្នាំ​ 

-​ មុខរបរគ្មាន​  


មូលហេតុកំពុងបន្តការស្រាវជ្រាវ​  


ប្រភេទសំណង់ឈើប្រក់ស័ង្កសី ទំហំ ០៣ម៉ែត្រ x ១០ម៉ែត្រ នឹង៦ម៉ែត្រx១០ម៉ែត្រ 

-​ ខូចខាតសម្ភារៈឆេះផ្ទះទំហំ ០៣ម៉ែត្រ x ១០ម៉ែត្រ​ នឹងផ្ទះ៦ម៉ែត្រx១០ម៉ែត្រ អស់ទាំងស្រុង​ 


-​ ស្លាប់មនុស្ស​ :​គ្មាន 

-​ របួសមនុស្ស​: គ្មាន 


-​ ប្រេីប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ​: ចំនួន ០៦​ គ្រឿង​ ប្រេីប្រាស់ទឹកអស់ ០៦​ រថយន្ត​ ស្មើរនឹង ២៤​ ម៉ែត្រគូប 

រថយន្តជំនួយរបស់ក្រសួងមហាផៃ្ទចំនួន​ ០២ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២​ រថយន្ត​ ស្មើរនឹង​ ១២ម៉ែត្រគូប 

-​ រថយន្តសាលាខណ្ឌ​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០១​ រថយន្ត​ ស្មើរនឹង៦ម៉ែត្រគូប 

-​ រថយន្តស្រាបៀរកម្ពុជាចំនួន​ ០១​ គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០១​ រថយន្ត​ ស្មើរនឹង៦ម៉ែត្រគូប 

​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង​ ១៦និង៥​ នាទីរសៀល​​ ថ្ងៃខែឆ្នាំដដែល​ 

Post a Comment

0 Comments