Muyreal -News

Muyreal -News
Muyreal -News

ឪពុកម្តាយចិញ្ចឹមកូន១០នាក់រស់ តែកូន១០ចិញ្ចឹមឪពុកម្តាយមិនរស់ទេ មហាជនហួសចិត្តកូនស្រីទាមទារថ្លៃឪពុកនៅជាមួយចំនួន៥ឆ្នាំ ចុះឪពុកផ្តល់កំណើតបែរគ្មានគុណសោះ



(ខេត្តកណ្ដាល)៖ ដើមបណ្ដឹង នៃសំណុំរឿងដីធ្លី ដ៏ចម្រូង ចម្រាស និងរ៉ាំរ៉ៃមួយដែលមានទីតាំងក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ កាលពីពេលថ្មីៗនេះបានទទូចឲ្យសាលាដំបូងខេត្តកណ្ដាល មេត្តាពន្លឿនដើម្បីឈានទៅបញ្ចប់សំណុំរឿងរបស់គាត់។


លោក ប៉ក់ សុន ដែលមានវ័យ ៨២ឆ្នាំ ជរាទៅហើយ បានឲ្យដឹងថា មានការកោះហៅចំនួន៣លើកមកហើយ គឺលើកទី១ ថ្ងៃទី២០ សីហា ឆ្នាំ២០២១ លើកទី២ ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០២១ និងលើកទី៣ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដែលលោកស្រីចៅក្រម ហេង ផល្លា នៃតុលាការខេត្តកណ្តាលបានកោះហៅគូភាគីនៃបណ្ដឹងរដ្ឋប្បវេណីរបស់គាត់មកសម្របសម្រួល។


សូមសូមរំលឹកថា កាលពីអំឡុងខែតុលា ឆ្នាំ ២០១៨ ឈ្មោះ ច័ន្ទ សូផាត ជាកូនប្រសារ និងឈ្មោះ ប៉ក់ សារ៉ន ជាកូនបង្កើត បានទៅលួងលោមបញ្ចុះបញ្ចូលឪពុកគឺលោក ប៉ក់ សុន ដោយសុំខ្ចីប្លង់ដី ដែលមានទទឹងប្រវែង៩,៦៥ម និងបណ្ដោយប្រវែង២១,៥០ម មានទីតាំងស្ថិតក្នុងភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកទៅបញ្ចាំនៅធនាគារដើម្បីយកលុយសង់ផ្ទះ។ 


ដោយមនោសញ្ចេតនារវាងឪពុក និងកូន ,លោក ប៉ក់ សុន ក៏បានធ្វើអំណោយផ្ដាច់ ដើម្បីបំពេញតាមលក្ខខណ្ឌរបស់ធនាគារ ក្នុងការខ្ចីលុយ។ 


ប៉ុន្តែក្រោយមកប្ដីប្រពន្ធទាំងពីរ បែរជាមានគំនិតទុច្ចរិត លួចឃុបឃិតជាមួយឈ្មួញដីក្នុងភូមិ លក់ដីនោះ  ដែលជាហេតុធ្វើឲ្យលោក ប៉ក់ សុន មិនសុខចិត្ត ហើយប្ដឹងទៅតុលាការមោឃភាពលិខិតនោះវិញ ក្នុងគោលដៅយកដីកេរ្តិ៍មករក្សាទុកជាសម្បត្តិរបស់គ្រួសារ។


តាមការបញ្ជាក់ពីលោក ប៉ក់ សុន វ័យ ៨២ ឆ្នាំ បានឲ្យដឹងថាមួយរយ:ចុងក្រោយនេះ (ជិត១ឆ្នាំ) លោករស់នៅជាមួយកូនទី២ ឈ្មោះ ប៉ក់ សារិទ្ធ ជាអ្នកផ្គត់ផ្គង់និងមើលថែ។


សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២១ ក្នុងបន្ទប់សវនាការតទល់គ្នារវាងដើមចោទលោក ប៉ក់ សុន និងចុងចម្លើយឈ្មោះ ប៉ក់ សារ៉ន និង ច័ន្ទ សូផាត បន្ទាប់ពីសវនាការតទល់គ្នារួចមេធាវីតំណាងឲ្យលោក ប៉ក់ សុន ដែលជាដើមចោទបានឲ្យដឹងថា ក្នុងសវនាការនោះចុងចម្លើយទាមទារសំណងចំនួន ២ម៉ីនដុល្លារ និងទាមទារថ្លៃឪពុកនៅជាមួយចំនួន ៥ឆ្នាំ។


ទោះជាដូច្នេះក្ដីលោក ប៉ក់ សុន ដោយសារវ័យចាស់ជរា និងមិនចង់ចំណាយពេលវេលាវែងឆ្ងាយ លោកថា លោកសុខចិត្តបង់ប្រាក់រំលស់ឲ្យធនាគារជិត១ម៉ឺនដុល្លារទៀតដែលកូន(ប៉ក់ សារ៉ន និង ច័ន្ទ សុផាត)នៅខ្វះធនាគារ។ 


តែលោកស្នើសុំឲ្យតុលាការធ្វើយ៉ាងណាជួយពន្លឿនក្ដីនេះឲ្យបានឆាប់រហ័សនិងផ្តល់ភាពយុត្តិធម៌ដល់រូបលោក ប៉ក់ សុន។


មហាជនហួសចិត្តកូនទាមទារថ្លៃឪពុករស់នៅជាមួយចំនួន៥ឆ្នាំ តាមពុទ្ធសាសនាដែលបានផ្សព្វផ្សាយអប់រំមនុស្សធ្វើអំពើល្អនិងមានសន្តិភាព បានមានពុទ្ធដីកាថា ឪពុកម្តាយជាព្រះរស់ គ្មានកូនណាម្នាក់អាចសងអ្នកមានគុណទាំងបានឡើយ៕

Post a Comment

0 Comments