គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អ្នកស្លាប់៥នាក់របួសធ្ងន់៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវារថយន្តស្ទួចបុកជាមួយរថយន្តសាំយ៉ុង



ខេត្តកំពត៖ រថយន្តស្ទួចដឹកដែកបែកកង់រេចង្កូតបុកជាមួយរថយន្តដឹកអ្នកដំណើរ ទិសដៅបញ្ច្រាស់គ្នាពេញទំហឹងបណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ និង រងរបួសធ្ងន់៦នាក់។


ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ ម្តុំភូមិបឹងទូក សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ។


សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បង្កឡើងដោយរថយន្តស្ទួចដឹកដែកផ្លាកលេខ ព្រះសីហនុ 3A-8518 ដោយសារបែកកង់មុខក៏រេចង្កូតជ្រុលទៅបុកជាមួយរថយន្តសាំយ៉ុង ដឹកអ្នកដំណើរមកពីមុខ បណ្តាលឱ្យមានអ្នកស្លាប់៥នាក់ និងរបួសធ្ងន់៦នាក់។


ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ ដោយចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ទៅអធិការដ្ឋាននគរបាលក្រុងបូកគោចាត់ការតាមច្បាប់។


ជាមួយនោះ បានដឹកបញ្ជូនអ្នករងរបួសទាំង៦នាក់ទៅ មន្ទីរពេទ្យ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ។


សមត្ថកិច្ចបាននាំយកមធ្យោបាយគ្រោះថ្នាក់ ទៅរក្សាទុកនៅអធិការដ្ឋានក្រុងបូកគោ។ រីឯសាកសពជនរងគ្រោះត្រូវបានដឹកទៅតម្កល់ទុកនៅវត្តរលួស ក្នុងសង្កាត់បឹងទូក ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

Post a Comment

0 Comments