ភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណី ក្លែងឯកសារសាធារណៈ,ប្រើប្រាស់ឯកសារក្លែង និងឆបោកម៉ូតូ ។
សមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់អោយដឹងថា ហេតុការណ៍បង្ក្រាប ករណី ក្លែងឯកសារសាធារណៈ,ប្រើប្រាស់ឯកសារក្លែង និងឆបោក (ម៉ូតូ) កើតឡើង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៥ និង០០នាទី នៅចំណុច ហាងលក់ម៉ូតូ ណាណា១៦៨ ផ្ទះលេខA២៥ ផ្លូវលេខ០៥A បុរី លឹម ឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ ២នាក់ទី០១ ឈ្មោះ ហួន សារិន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅហាងសាឡនផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទី០២ ឈ្មោះ អ៊ួច ចលណ្ណា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វត្ថុតាង ១/ទូរស័ព្ទដៃ ចំនួន០៣គ្រឿង ២/កាតការងារនៅមន្ទីរពេទ្យកាល់ម៉ែត្ររបស់ឈ្មោះ លឹម លីហួរ ចំនួន ០១, ៣/កាតការងារនៅមន្ទីរពេទ្យកាល់ម៉ែត្ររបស់ឈ្មោះ ផៃ សាមេត ចំនួន ០១, ៤/អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ០៤សន្លឹក ៥/បណ្ណសម្គាល់យានយន្ត ចំនួន ០១សន្លឹក ៦/ប័ណ្ណចាក់វ៉ាក់សាំងកូនវីដ ១៩ ចំនួន ០១, ៧/ប័ណ្ណចាក់វ៉ាក់សាំងកូនវីដ ១៩ ចំនួន ០១, ៨/សំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់, ៩/សៀវភៅស្នាក់នៅ ចំនួន ០១ច្បាប់ , ១០/កាបូបលុយពណ៌សូកូឡា ចំនួន ០១ ។
ចំណែក ជនរងគ្រោះឈ្មោះ DENISH YEN ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិ តៃវ៉ាន់ មុខរបរនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុChailease Royal Finance Plc អាសយដ្ឋានអាគារលេខ២១៦B ជាន់ទី៣ ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ និងមានទីលំនៅផ្ទះលេខ២០ ផ្លូវលេខ១៩ ស្ថិតនៅភូមិស្រីស្នំ សងា្កត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់បញ្ជាក់អោយដឹងថា ហេតុការណ៍នេះកើតឡើងតាំងពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មកម្លេះ ។
ចំពោះជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕
0 Comments