គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសម្នាក់លិចទូកបាត់ខ្លួន៤ថ្ងៃប្រទះឃើញសពអណ្ដែតច្រាំទន្លេនៅកោះនរាហ៍


ភ្នំពេញ៖


 បុរសជាងជួសជុលម៉ាស៊ីនសាឡង់បូមខ្សាច់ម្នាក់ បើកទូកមួយគ្រឿងរួមដំណើរដោយបុរស២នាក់ទៀត បណ្ដាលឲ្យរលត់ម៉ាសុីន ត្រូវរលកធំបោកខ្ទប់សាឡង់ខ្សាច់លិចទូក ហែលរួចខ្លួន២នាក់ និង ម្នាក់ទៀតបាត់ខ្លួន៤ថ្ងៃ ប្រទះឃើញសពអណ្ដែតទឹកច្រាំងទន្លេ នៅកន្លែងកោះនរាហ៍។


ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៩នឹង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅចំណុចច្រាំងកោះនរាហ៍ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោះ ទន់ លី អាយុ២៤ឆ្នាំ មុរបរជាងម៉ាសុីន ស្នាក់នៅផ្ទះលេខ០៥៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានប្រាប់អោយដឹងថា ជនរងគ្រោះមានប្រពន្ធ មានកូនស្រីតូចអាយុ៦ឆ្នាំម្នាក់ រស់នៅក្នុងបន្ទុក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះបានបើកទូកស្មាច់មួយគ្រឿង រួមដំណើរជាមួយបុរស២នាក់ទៀត បានជិះទៅជួសជុលម៉ាសុីនសាឡង់ខ្សាច់ ខណៈទៅដល់ក៏ទូករលត់ម៉ាសុីន ជនរងគ្រោះកំពុងតែជួសជុលម៉ាសុីន ក៏មានរលកធំបោកទូក ទៅខ្ទប់សាឡង់ បណ្ដាលលិចទូក និង ជនរងគ្រោះបាត់តែម្ដង។


ចំណែកបុរស២នាក់ទៀត បានហែលឡើងសាឡង់រួចខ្លួន បន្ទាប់មកក៏បាននាំគ្នាមុជរាវរកសពជនរងគ្រោះ តែរកមិនឃើញ រហូតនៅព្រឹកថ្ងៃទី២០ខែឆ្នាំដដែល ទើបប្រជាពលរដ្ឋប្រទះឃើញ ក៏បាននាំគ្នាទៅលើកសព យកមកធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសង្កែតែម្ដង។


ក្រោយមកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះមកដល់ទីតាំងកន្លែងធ្វើបុណ្យសព ដោយក្រុមគ្រួសារសាច់ញ្ញាតិសព មិនធ្វើការប្ដឹងផ្ដល់នោះទេ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សព អោយសាច់ញ្ញាតិធ្វើបុណ្យទៅតាមប្រពៃណី៕

Post a Comment

0 Comments