គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

លោកគ្រូជោគជ័យល្បីខាងផ្តល់យុទ្ធសាស្ត្រ ឥឡូវប្រែផ្លាស់ក្លែងបន្លំជាមេធាវីយកទ្រឹស្តីល្បួងលួងលោមប្រពន្ធគេទៀត



រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី  ខែធ្នូ ឆ្នាំ២០២១ លោកគ្រូជោគជ័យ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក តាំងខ្លួនជាមេធាវី បង្វក់ស្ត្រីម្នាក់អោយផ្តល់ទ្រព្យសម្បត្តិ ទាំងលង់សំដី ចេតនាទុច្ចរិត ! ទីបំផុត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្តឹងព្រហ្មទណ្ឌ ជនរងគ្រោះឈ្មោះ ជា ចាន់តុលា 


យោងតាមពាក្យបណ្តឹងមួយរបស់លោក ជា ចាន់តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៩១ សេអ៊ឺ២ ផ្លូវ១៣៨ ភូមិ២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់ដូរ សុំប្ដឹងឈ្មោះប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៤ ផ្លូវលេខ៥៨៨ ភូមិ២ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ បានធ្វើសកម្មភាពតាំងខ្លួនជាមេធាវី រារាំង និងញុះញង់ឱ្យឈ្មោះ ស៊ាន ធាវី និង បុគ្គលិករបស់ហាងឈ្មោះ V SHOP CAMBODIA យកសំលៀកបំពាក់ក្នុងហាង ទូដែក វេរប្រាក់ ចេញពីគណនីធនាគារ និង ផ្ទេរកម្មសិទ្ធិផ្ទះរបស់លោក ជា ចាន់តុលានិងឈ្មោះ ស៊ាន ធារី ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែវិច្ឆិកា ឆ្នាំ២០២១ 


ដោយមានខ្លឹមសារថាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានលួចមានទំនាក់ទំនងជាមួយឈ្មោះ ស៊ាន ធារី ដែលត្រូវជាប្រពន្ធរបស់លោក ជា ចាន់តុលា (អនីតិសង្វាសដោយបង្គាប់ឱ្យឈ្មោះ ស៊ាន ធារី យកទូដែកចេញពីផ្ទះរបស់ខ្លួន ផ្ទេរប្រាក់ចេញពីគណនីធនាគាររបស់ឈ្មោះ ស៊ាន ធារី ដែលប្រាក់នេះគឺជាប្រាក់ដែលបាន មកពីការរកស៊ីជាមួយគ្នា និងឱ្យឈ្មោះ ស៊ាន ធាវី ផ្ទេរកម្មសិទ្ធិផ្ទះដែលលោក ជា ចាន់តុលា និង ឈ្មោះ ស៊ាន ធាវី បានទិញរួមគ្នា និង បានផ្ញើរសារបង្គាប់ឲ្យឈ្មោះ ស៊ាន ធាវី ដកឈ្មោះលោក ជា ចាន់តុលាចេញពីក្រុមការងារ និង បណ្ដេញចេញលែងឲ្យធ្វើការងារបន្តទៀតហើយថែមទាំងប្រាប់ឲ្យឈ្មោះ ស៊ាន ធារី ផ្លាស់ប្តូរសោរទ្វារផ្ទះលែ្វងមិនឲ្យចូលស្នាក់នៅបាន ដោយពុំបានផ្ដល់ដំណឹងឲ្យលោក ជាចាន់តុលា បានដឹងឡើយ 


លុះនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅពេលដែលលោក ជា ចាន់តុលា ទៅហាងលក់សំលៀកបំពាក់ឈ្មោះ V SHOP CAMBODIA ដែលមាន ទីតាំងផ្ទះលេខC13 C15 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រាប់បុគ្គលិកហាងកុំឱ្យយកសំលៀកបំពាក់ទាំងអស់នោះចេញពីហាង ដោយមានសមត្ថកិច្ចជួយសម្របសម្រួល និង ណែនាំដល់បុគ្គលិកទាំងអស់នោះស្រាប់តែឈ្មោះ ស៊ាន ធារ៉ា ជាបុគ្គលិកហាង បានហៅ វីដេអូខលទៅឈ្មោះ ស៊ាន ធាវី ដើម្បីបញ្ជាក់ និង ទាមទារយកអីវ៉ាន់ចេញពេលដែលកំពុងនិយាយ ស្រាប់តែ ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានចូលមកនិយាយសាកសួរ ទៅសមត្ថកិច្ចដែលកំពុងណែនាំ និង បង្ហាញឯកសារមួយចំនួនមកកាន់សមត្ថកិច្ច ពេលនោះផងដែរ  


សមត្ថកិច្ចបានសួរនាំទៅឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) ថាមានតួនាទីជាអ្វីនៅក្នុងរឿងនេះ បានជាអ្នកហ៊ានអះអាង និងសួរនាំសមត្ថកិច្ចដូច្នេះ ពេលនោះ ដោយមានការបញ្ជាក់ជាច្រើនដងពីសមត្ថកិច្ច ឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) បានឆ្លើយ អះអាងថាខ្លួន គឺជាមេធាវីតំណាងឱ្យឈ្មោះ ស៊ាន ធារី បន្ទាប់មកសមត្ថកិច្ចក៏ស្នើសុំឱ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) និងឈ្មោះ ស៊ាន ធារី មកហាង ដើម្បីធ្វើការសម្របសម្រួល តែឈ្មោះ ស៊ាន ធារី និងឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) មិនមកជួបដោះស្រាយជាមួយលោក ជា ចាន់តុលា ឡើយ 


ដើមបណ្តឹងរបស់លោក ជា ចាន់តុលា សំណូមពរ សមត្ថកិច្ចមានវិធានការទៅលើឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) តាមនីតិវិធីច្បាប់ ដើម្បីកុំឲ្យឈ្មោះ ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park) នេះបង្កការខូចខាត ដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងកិត្តិយសរបស់លោកបន្តទៅទៀត  


ក្រោយពីសមត្ថកិច្ចទទួលពាក្យបណ្ដឹងរបស់លោក ជា ចាន់តុលា រួចមកសមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនលោកគ្រូជោគជ័យ ប៊ុន រស្មីហៅ ប៊ុន ផាក រួចបញ្ជូនមកកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ តែម្តង៕

Post a Comment

0 Comments