ភ្នំពេញ៖ ស្ត្រីម្នាក់ដេកស្លាប់ប្រមាណ៣ថ្ងៃ ពេលមានជះក្លិនស្អុយមកក្រៅ ទើបអ្នកជិតខាងដឹងនិងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុការណ៍នេះបានកើតឡើងស្ថិតនៅផ្ទះល្វែងលេខ១១G ផ្លូវ២១៧ ខាងលិចផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ កាលពីម៉ោង១២ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។
សមត្ថកិច្ចបានឱ្យដឹងថា សពស្ត្រីនេះឈ្មោះ សេង ហៀង អាយុ៧៩ឆ្នាំ អ្នកលក់ចាបហួយស្នាក់ កន្លែងកើតហេតុ។
សពជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯង ហើយរយ:ពេលប្រហែល៣ថ្ងៃ គេឃើញទ្វារផ្ទះរបស់គាត់ចាក់សោរពីខាងក្នុង ពុំឃើញគាត់បើកលក់ដូរទេ។
លុះមានជះភាយក្លិនស្អុយចេញមកក្រៅ ទើបអ្នកជិតខាងសង្ស័យក៏បានរាយការណ៍ប្រាប់អាជ្ញាធរ ចុះទៅវាយសោរចូលទៅមើលឃើញ សពស្ត្រីដេកស្លាប់នៅលើគ្រែខាងក្នុងផ្ទះ។
បន្ទាប់មកកម្លាំង នគរបាលបច្ចេកទេសកោសល្យវិច្ឆ័យ រាជធានីភ្នំពេញចុះពិនិត្យសាកសពរួច បានបញ្ជាក់ថា សពស្ត្រីខាងលើគឺស្លាប់ដោយសារលើសឈាម៕
0 Comments