គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបញ្ជាឲ្យចាប់ខ្លួន ប្រធានសហគមន៍ព្រៃឈើ កាប់ទន្រ្ទានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ



ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម អុិត សុធា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាអោយចាប់ខ្លួនបុរសម្នាក់ជាអតីតប្រធានសហគមន៍ព្រៃឈើ ដែលបានធ្វើសកម្មភាព កាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ 


ជនសង្ស័យដែលត្រូវឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំងបញ្ជាអោយចាប់ខ្លួនអនុវត្តតាមច្បាប់ ឈ្មោះម៉ៅ មន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ស្ថិតនៅភូមិទឹកចេញ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ 


ការបញ្ជាអោយចាប់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ៅ មន ខាងលើនេះមកអនុវត្តតាមនិតិវិធីច្បាប់ធ្វើឡើងក្រោយមានការស៊ើប អង្កេតសកម្មភាពល្មើសច្បាប់ដែលបានប្រព្រឹត្តកន្លងមក គឺជនសង្ស័យ រូបនេះបានកាប់គាស់រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិប្រព្រឹត្តនៅចំណុចព្រៃអាត ព្រៃស្អំ លេខនិយាម X ៤១៩៩១០ Y ១៣២១០៦០ ស្ថិតភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ក្នុងដែន ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១បានធ្វើសកម្មភាពប្រើប្រាស់ត្រាក់ទ័រឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃនរ៉ាល់អស់ទំហំ  ហិកតា ៥៨៣  


តាមប្រភពពីប្រជាពលរដ្ឋនៅក្នុងឃុំក្បាលទឹកបានឲ្យដឹងថាកន្លងមក ឈ្មោះ ម៉ៅ មន នេះជាបុគ្គលមិនខ្មាចក្រែងរអានឹងច្បាប់ឡើយហើយជាជនដែលមានជំនាញខាងដើរទន្ទ្រានយកដីព្រៃរបស់រដ្ឋ លក់យ៉ាងអាណាធិបតេយ្យ   


ហើយការទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅចំណុចព្រៃអាត ព្រៃស្អំ ឈ្មោះ ម៉ៅ មន បានសមគំនិតជាមួយ លោក អ៊ុនហិន មេភូមិខ្វិតទួលឃ្លាំង និងលោកស្រី ស៊ឹម រ៉ុន មេឃុំក្បាកទឹកលក់ទៅឲ្យឈ្មោះ ខូវ គៀត អស់ចំនួន៥ប័ណ្ណយ៉ាងរំភើយ   


មិនតែ ប៉ុណ្ណោះ ឈ្មោះ ម៉ៅ មន រូបនេះបានដើរនិយាយក្មេងក្មាងថាមិនខ្លាចតុលាការទេ នរណាចង់ប្តឹងក៍ប្តឹងទៅ ព្រោះខ្លួនទើបលក់ដីបានលុយ ជួលមេធាវីទុកការពារក្តី។ 


ទោះយ៉ាងណាក្តីអង្គភាពសារព័ត៌មានយើង មិនអាចសុំការបកស្រាយណាមួយ ពីលោក អ៊ុន ហិន មេភូមិខ្វិតទួលឃ្លាំង  និងលោកស្រី  ស៊ឹម  រ៉ុន មេឃុំក្បាលទឹក បាននៅឡើយទេជុំវិញរឿងដែលប្រភពលើកឡើងខាងលើ   


សូមបញ្ជាក់ថាបច្ចុប្បន្ន ជនសង្ស័យ ម៉ៅ មន ត្រូវបានចៅក្រម បញ្ជាឲ្យធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន និងកំពុងបន្តនីតិវិធី 

Post a Comment

0 Comments