ខេត្តបាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង១២:៣០ នាទីរំលងអធ្រាត្រ ស្ថិតនៅចំណុចក្រុមទី០១ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នង (ឆេះទាំងស្រុង) ទំហំ ៥x៤ មែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ តន់ ទិតភេទ ប្រុស អាយុ ៤២ ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។
+ សម្ភារខូចខាតរួមមាន៖
- ឆេះផ្ទះចំនួន ០១ ខ្នង
- ឆេះម៉ូតូចំនួន ០១គ្រឿង
- ឆេះអង្ករចំនួន ០១ការ៉ុង
- សម្លៀកបំពាក់មួយចំនួនធំ និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត ។
+ មូលហេតុ: បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។
+ ភ្លាមៗនោះបានចេញរថយន្តអន្តរាគមន៍ពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ៕
0 Comments