គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ណេតម្តុំម្លប់ជ្រៃច្រើនជាប្រភពល្បែងស៊ីសងភ្នាល់គ្រប់ប្រភេទតាមអនឡាញ


ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «ភ្នាល់បៀ ភ្នាល់បាល់ និងល្បែងស៊ីសងផ្សេងទៀតប្រភេទអនឡាញ» ស្ថិតនៅផ្លូវ៤៧៤សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានណាម្នាក់ហ៊ានចេញមុខមកបង្ក្រាបឡើយ។


តាមប្រភពព័ត៌មាន ជាក់ស្ដែងនៅថ្ងៃទី០២ ខែធ្នូ ២០២១ បានឲ្យដឹងថា៖ «ទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែដល់ធំ តាមអនឡាញ ខាងលើនេះ កំពុងតែបង្វក់ដល់ពលរដ្ឋខ្មែរឲ្យចូលមកលេង ល្បែងភ្នាល់ ដាក់លុយ យ៉ាងគគ្រឹកគគ្រេង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ»


ចំណែកឯលោក យិន សាន អធិការ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន ហាក់បីដូចជាមិនយកចិត្តទុកដាក់ជាមួយការងារសន្តិសុខក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបន្តិចសោះឡើយ (ពោលគឺទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែធ្វើព្យុះភ្លៀងពេញដែនគ្រប់គ្រងរបស់ខ្លួនបែរជាមិនដឹងមិនឮ។


មហាជនជាច្រើន បានសម្តែងការ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងបនល្បែងខុសច្បាប់ខាងលើ ដែលបើកទទួលភ្ញៀវគ្រប់មជ្ឈដ្ឋានមកពពាក់ពពូនគ្នា លេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យ ដោយគ្មានការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន។


មហាជន បានលើកឡើងថា ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គឺជាដើមចមនៃការបង្កបង្កើត នៃបទល្មើស ជាពិសេស បទល្មើសហិង្សា បទល្មើសលួច បទល្មើសឆក់ បទល្មើសប្លន់ ហើយនឹងព្រាត់ប្រាសប្រពន្ធកូន គឺកើតចេញពីល្បែងនេះឯង។


ប្រជាពលរដ្ឋស្នើសុំដល់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ជួយដាស់តឿនដល់មន្ត្រីក្រោមឱវាទចុះបង្ក្រាបល្បែងស៊ីសងដុះស្លែខាងលើនេះផងទាន 

Post a Comment

0 Comments