គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចឃុំខ្លួនអ្នកបើករថយន្តបុករះមនុស្ស ស្លាប់៦នាក់របួសធ្ងន់២នាក់



ខេត្តកណ្តាល៖ តុលាការខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២១ បានបង្គាប់ឱ្យឃុំខ្លួនបុរស២នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ពាក់ព័ន្ធបើករថយន្តបុករះ ស្លាប់៦នាក់របួសធ្ងន់២ 


មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នោះ បានកើតឡើងនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្ដាលកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ 


ជនត្រូវចោទទាំង២នាក់ឈ្មោះលី ចំណាន អាយុ៣១ឆ្នាំ ជាអ្នកបើកបររថយន្តនៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាលនិងឈ្មោះ ណម ប៊ុនថាន់ អាយុ២២ឆ្នាំ អ្នករួមដំណើរនៅឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល 


អ្នកដែលស្លាប់និងរបួសចំនួន០៨នាក់ មានអាយុពី១៧ឆ្នាំដល់២១ឆ្នាំ នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅនិងស្រុកគៀនស្វាយខេត្តកណ្តាល 


បុរសទាំង២នាក់ ត្រូវតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទអំពើ ឃាតកម្មតាម មាត្រ ១៩៩ នៃក្រមព្រហ្មទណ្ឌ " 


ជនសង្ស័យអាចប្រឈម នឹង ការជាប់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព 

Post a Comment

0 Comments