គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មានករណីអគ្គីភ័យ​មួយកន្លែងកើតឡើងនៅចំណុចរោងកម្មករស្នាក់នៅបុរី​ ប៉េង​ ហួត​ បឹងស្នោរ សិ្ថតនៅភូមិវាលស្បូវ




រាជធានីភ្នំពេញ ថ្ងៃអង្គារ  រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១​ វេលាម៉ោង​ ១២:៥០នាទី​ មានករណីអគ្គីភ័យមួយកន្លែងកើតឡើងនៅចំណុចរោងកម្មករស្នាក់នៅបុរី​ ប៉េង​ ហួត​ បឹងស្នោរ សិ្ថតនៅភូមិវាលស្បូវ​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ 


+​ ម្ចាស់ទីតាំងឈ្មោះសួង ចាន់ដិន អាយុ ៣៤ ឆ្នាំ 

-​ មុខរបរអ្នកគ្រប់គ្រងរោងស្នាក់នៅរបស់កម្មករបុរិប៉ងហួត 

មូលហេតុបណ្តាលមកពីឆ្លងចរន្តអគិ្គសនី 

ប្រភេទសំណង់រោងកម្មករឈេីប្រក់ស័ង្កសីទំហំ ២០ម៉ែត្រ x ៦០ម៉ែត្រ​ 

-​ ខូចខាតសម្ភារៈ:​ ឆេះរោងកម្មករស្នាក់នៅទំហំ​ ២០ម៉ែត្រ​ x ៦០ម៉ែត្រ​ អស់​ ៤៤បន្ទប់ នឹងសម្ភារៈប្រេីប្រាស់​ និងខោអាវរបស់កម្មករ​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ 


-​ ស្លាប់មនុស្ស​ :​ គ្មាន​ 

-​ របួសមនុស្ស​: គ្មាន 


បានប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ​ :​ ចំនួន ០៦​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប 

រថយន្តជំនួយអន្តរាគមន៍

រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃ ចំនួន ០២​ គ្រឿង​ ពុំបានប្រើប្រាស់ទឹក​  

រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅ ចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ ០១​ រថយន្ត​ សើ្មនឹង ០៨ម៉ែត្រគូប​ 

-រថយន្តអគ្គិភ័យបុរី​ ប៉េង​ ហួត​ បឹងស្នោរ ចំនួន ០៦​ គ្រឿង ប្រើប្រាស់ទឹកអស់ ០៥​ រថយន្ត សើ្មនឹង ៣០ម៉ែត្រគូប​ 

​-​ ពន្លត់ចប់​ :​ នៅវេលាម៉ោង​ ១៤:១៥នាទី​  ថ្ងៃខែឆ្នាំដដែល​ 

Post a Comment

0 Comments