ខេត្តសៀមរាប៖ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ មានករណីឃាតកម្ម ប្តីអារកសម្លាប់ប្រពន្ធសង្ស័យមកពីភ្លេីងប្រច័ណ្ឌ នៅក្បែរផ្សារដើមក្រឡាញ់ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប ។
ជនរងគ្រោះក្នុងករណីឃាតកម្ម ដែលត្រូវប្ដីអារកសម្លាប់ ដែលសង្ស័យផ្ដើមចេញពីភ្លើងប្រច័ណ្ឌ មានកូនប្រុសស្រីចំនួន៤នាក់ក្នុងបន្ទុក គឺប្រុស៣និងស្រីមួយ មានមុខរបរ នៅភោជនីយដ្ឋានឈ្មោះរាជនី។
ជនរងគ្រោះមានឈ្មោះ សូ ចន្ធី ភេទស្រី អាយុប្រហែល៤០ឆ្នាំ ចំណែកប្តីឈ្មោះ ធួក ឈាត អាយុ៤៣ឆ្នាំ មានមុខរបរ រត់ម៉ូតូកង់បីកំពុងគេចខ្លួន ។
សមត្ថកិច្ចជំនាញនៃខេត្តសៀមរាប កំពុងតាមប្រមាញ់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
0 Comments