ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅវេលម៉ោង១៥ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុមទី១២ ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីធ្វើអត្តឃាតសម្លាប់ខ្លួនឯងបាញ់អាវុធ១គ្រាប់ចំសៀតផ្កាខាងឆ្វេងបណ្តាលឲ្យធ្លាយមកសៀតផ្កាខាងស្តាំ ។
ជនរងគ្រោះឈ្មោះ វឿន សុីតនីណាថាន់ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស ដោយបានយកអាវុធម៉ាក SIG SAUR លេខតួ27 11U-S ជាអាវុធរបស់ឪពុក មុខរបរ កងរាជអាវុធហត្ថ ខេត្តសៀមរាប ។
បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុតាមការឆ្លើយបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះ ជាមនុស្សមានជំងឺបាក់ទឹកចិត្ត ។
ករណីនេះសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច័យឃេីញថា ជនរងគ្រោះពិតជាធ្វេីអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ។
ជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅធ្វេីបុណ្យតាមប្រពៃណីនៅវត្តល្អក់ ភូមិត្រពាំងទឹម ឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប ៕
0 Comments