គេហទំព័រ មួយរៀល

ពិតជាលឿនមែនក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនហើយ


រាជធានីភ្នំពេញ  ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ  បានបញ្ជាក់ប្រាប់សារព័ត៌មាននៅយប់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២១នេះថា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានតាមចាប់ក្រុមចោរប្លន់ផ្ទះឧកញ៉ា អ៊ាន សៀវម៉ី ដែលកក្រើកទូទាំងប្រទេសកាលពីម្សិលមិញបានហើយ ស្ថិតនៅទីតាំងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។


មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្ថែមថា ប្រតិបត្តិការបង្រ្កាបនេះកម្លាំងអាវុធហត្ថបានដកហូតបានអាវុធវែងខ្លីមួយចំនួននិងគ្រឿងអលង្ការមួយចំនួន។


ជុំវិញរឿងរ៉ាវចោរកម្មដ៏កក្រើកនេះ ឧកញ៉ា


 អ៊ាន សៀវម៉ី បានបញ្ជាក់ប្រាប់មហាជនតាមរយៈផេកហ្វេសបុករបស់ខ្លួនដែលមានឈ្មោះថា Siv Mey Online Shop ថា សន្យាថា ព័ត៌មានជាផ្លូវការនឹងចេញបញ្ជាក់នៅពេលឆាប់ៗនេះ ដោយធ្វើឡើងតាមរយៈការឡាយបកស្រាយ។


យោងតាមសេចក្តីបំភ្លឺព័ត៌មាន​ របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ទទួលបានឱ្យដឹងមុននេះបន្តិចបានឱ្យដឹងថាទាក់ទងទៅនឹងការបិទបញ្ចប់ការសាកសួរជនរងគ្រោះ​ អំពីការបាត់បង់ទ្រព្យសម្បត្តិជាក់ស្តែង​ លេីករណីជនសង្ស័យមួយក្រុមដែលបានចូលប្លន់ដល់ក្នុងផ្ទះជនរងគ្រោះ​ នៅបុរីញូថោន​ កាលពីវេលាម៉ោង​ ១០:៣០នាទីព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២១


ភ្លាមៗបន្ទាប់ពីកេីតហេតុ​ កម្លាំងចម្រុះនៃការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កម្លាំងនៃអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យ​ បានសហការជាមួយកម្លាំងចម្រុះនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានចុះដល់កន្លែងកេីតហេតុដេីម្បីធ្វេីកំណត់ហេតុស្រាវជ្រាវចំពោះករណីប្លន់នេះ 


ជំហ៊ានដំបូងសមត្ថកិច្ចជំនាញបានធ្វេីការសាកសួរជនរងគ្រោះលេីករណីនេះ​ ជាពិសេសចំពោះទ្រព្យសម្បត្តិដែលបានបាត់បង់​ ដោយបន្ទាប់ពីកេីតហេតុភ្លាមៗ​ ជនរងគ្រោះនៅមានអារម្មណ៍តក់ស្លុត​ ភ័យខ្លាច​ និងមិនទាន់បានពិនិត្យឱ្យបានច្បាស់លាស់អំពីការបាត់បង់ទាំងនេះ​ ទេីបរហូតមកដល់ថ្ងៃទី២០​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ សមត្ថកិច្ចចម្រុះបានធ្វេីការសាកសួរបញ្ចប់ជាមួយជនរងគ្រោះលេីការបាត់បង់សរុបនេះ​ 


បន្ទាប់ពីជនរងគ្រោះសម្រួលអារម្មណ៍​ បាត់ភ័យខ្លាច​ និងបានត្រួតពិនិត្យច្បាស់លាស់អំពីទ្រព្យសម្បត្តិដែលបានបាត់បង់​ ដោយបានបញ្ជាក់តម្លៃជាមួយហាងលក់ពេជ្រដែលគាត់តែងតែទិញយកមកប្រេីប្រាស់​ តាមចម្លេីយរបស់ជនរងគ្រោះសម្ភារៈដែលបានបាត់បង់រួមមានខ្សែកពេជ្រធំ​ ចំនួន៣ខ្សែ​ និងគ្រឿង អល័ង្កា (ពេជ្រមួយចំនួនទៀត​ យោងទៅលើវិក័យបត្រ ទិញលក់ គិតជាទឹកប្រាក់សរុបប្រហែលជា​ . ទៅ​ . លានដុល្លាអាមេរិច និងទូរស័ព្ទដៃម៉ាក​ I phone ចំនួន​ ២គ្រឿងផងដែរ

Post a Comment

0 Comments