គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ក្រុមជនសង្ស័យធាក់ផ្តួលម៉ូតូប្លន់បានសម្រេចនៅខណ្ឌពោធិ៍សែនជ័យ



រាជធានីភ្នំពេញ៖ ករណីវាយប្លន់យកម៉ូតូបានសម្រេច ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ជិះម៉ូតូ Nex មួយគ្រឿងឌុបគ្នាចេញពីកន្លែងធ្វើការត្រូវបានជនសង្ស័យមួយក្រុម ជិះម៉ូតូពីរគ្រឿង ជិះតាមមកពីក្រោយ បានធ្វើសកម្មភាពធាក់ផ្ដួលបណ្ដាលឲ្យជនរងគ្រោះរងរបួសស្រាល រួចវាយប្លន់យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ នៅតាមផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១:៤០នាទីយប់ រំលងអាអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១  


ម៉ូតូដែលចោរប្លន់យកទៅបាត់នោះ ម៉ាក Suzuki Nex ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1TZ-9210 ជនរងគ្រោះជាប្ដីឈ្មោះ ស៊ាន តុលា អាយុ២៨ឆ្នាំ មុខរបរធ្វើចុងភៅ ស្នាក់នៅម្ដុំក្បែរផ្សារព្រៃទា មានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតចំណែកប្រពន្ធមានឈ្មោះ ស្រី អូន អាយុ៣០ឆ្នាំ មុខរបរមេការនៅហាងមួយកន្លែង និងស្នាក់នៅជាមួយគ្នា  


បច្ចុប្បន្នក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់សំរោងក្រោម ដើម្បីស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ 

Post a Comment

0 Comments