គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សមត្ថកិច្ចចាប់ខ្លួនចាងហ្វាងកាសែតពីរនាក់ រឿងគំរាមកំហែងជំរិតទារប្រាក់ បញ្ជូនមកកាន់តុលាការ



រាជធានីភ្នំពេញ៖ ចាងហ្វាងកាសែតចំនួនពីរនាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញឃាត់ខ្លួននៅចំណុចក្នុងម៉ាតស្ថានីយ៍ប្រេងឥន្ទនៈតូតាល់ ភ្លើងស្តុបស្ពានដែក ផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ពាក់ព័ន្ធករណីគំរាមកំហែងជំរិតទារប្រាក់ចំនួន ៦០០ដុល្លារអាមេរិក ជាថ្នូរទៅនឹងការមិនចុះផ្សាយព័ត៌មាន។ 


នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនចាងហ្វាងកាសែតពីរនាក់នោះមកកាន់តុលាការ ដើម្បីបន្តនីតិវិធី។


ចំណែកជនរងគ្រោះឈ្មោះ នាក់ គន្ធា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ អ្នកគ្រប់គ្រងហាងកាហ្វេ V88 ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ៨៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ជនសង្ស័យឃាត់ខ្លួនរួមាន៖ ឈ្មោះ ឆុំ ដានី ភេទប្រុស ជនជាតិខ្មែរ មុខរបរ ចាងហ្វាងគេហទំព័រ កងមាស ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ២ សង្កាត់ស្ទឺងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឈ្មោះ អ៊ុន ចាន់ថា ភេទប្រុស ជនជាតិខ្មែរមុខរបរ ចាងហ្វាងគេហទំព័រ រស្មីក្រុងតាខ្មៅ-ញ៉ូវ ស្នាក់នៅផ្ទះលេខ១១០ ផ្លូវលេខ៣៦៩ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។


ភស្តុតាងចាប់យក  ប្រាក់ដុល្លារចំនួន ៦០០ដុល្លារអាមេរិក។


បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Post a Comment

0 Comments