គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ នៅទីតាំងកែច្នៃក្រុមហ៊ុនចិនមួយស្លាប់ជនជាតិចិនម្នាក់ឃាត់ខ្លួន២នាក់ និងដកហូតថ្នាំញៀន១៤០០ គីឡូក្រាម



(កំពង់ស្ពឺ) កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីខេត្តចំនួន៤ បង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំ នៅខេត្តកំពង់ស្ពឺ ដោយដកហូតថ្នាំញៀនបានចំនួន ១៤០០ គីឡូក្រាម។


ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀនដ៏ធំសម្បើមនេះ បានធ្វើឡើងនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង. ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូនេះ ក្រោមកិច្ចសហប្រតិបត្តិការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀននៅក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺខេត្តកោះកុង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ


បើតាមលោកឧត្តមសេនីយ៍ឯក , នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាង មួយចំនួនផងដែរក្នុងនោះមានដូចជា ម្សៅសសង្ស័យ កេតាមីន(KE- TAMIN) ចំនួន៧៤ការ៉ុង ក្នុង១ការ៉ុង ២០កញ្ចប់ធំ ស្មើប្រមាណ ១៤៨០គីឡូក្រាម ទាំងសំបក។ អាវុធខ្លីម៉ាក់ K៥៤ ១ដើម។ រថយន្ត ២គ្រឿង និងសារធាតុគីមីនិងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួនធំ៕

Post a Comment

0 Comments