ខេត្តកំពង់ឆ្នាំង៖ ក្រុមជនទុច្ចរឹត ខិលខូចចំនួន១៣នាក់ ដែលបានរួមគំនិតគ្នាជាមួយមន្រ្តីជំនាញ ដោយមានការឃុបឃិតបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ បាននាំគ្នាចូលទៅកាប់គាស់ រុករាន ទន្រ្ទាន ឈូសឆាយ រំលោភយកដីព្រៃលិចទឹករបស់រដ្ឋ នៅតាមមាត់បឹងទន្លេសាប ចំនួន២០៥៨ហិកតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យនាពេលកន្លងមក បានចេញមុខសារភាព និងស្ម័គ្រចិត្តប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ ទៅតាមការអំពាវនាវ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាវិញហើយ ។
បើយោងតាមកិច្ចប្រជុំបន្ទាន់នាថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំ នាពេលកន្លងទៅថ្មីៗនេះ ។
បញ្ជីឈ្មោះអ្នកមានប្រាក់-មានអំណាចនិងបុណ្យស័ក្តិខ្ពង់ខ្ពស់ ដែលបានរួមំនិតគ្នា រំលោភកាន់កាប់និងអាស្រ័យផលដីព្រៃលិចទឹកមាន៖
០១-ឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរង មានដីទំហំ ៦៧៥.ហត។
០២-វរ:សេនីយ៍ទោ កែវ ណារុន នាយ-ការិ មានដីទំហំ ៣២.ហត។
០៣-លោកស្រី ស៊ីថា មន្ត្រីចូលនិវត្តន៍ មានដីទំហំ ២៥.ហត។
០៤-លោក យឹម សារ៉ាត់ មេសឹករង-ស្រុកំពង់លែង ដីទំហំ ៦០. ហត។
០៥-លោក គង់ ស៊ីម ប្រ/ជ-ជាមេឈ្មួញធំ មានដីទំហំ ២០០.ហត។
០៦-លោក ស៊ន បូរិន មន្រ្តីចូលនិវត្តន៍ មានដីទំហំ ២៥.ហត។
០៧-លោក នូ ដេត ប្រ/ជ-មេឈ្មួញ មានដីទំហំ ៨៩.ហត។
០៨-លោក ឡុង សុខេង ប្រ/ជ-មេឈ្មួញធំ មានដីទំហំ ៤០០.ហត។
០៩-លោក ស៊ិន ប៉ូលីន ប្រ/ជ-មេឈ្មួញធំ មានដីទំហំ ២៦០.ហត។
១០-លោក សៅ ស៊ុយ អតីត-ស្មៀនឃុំច្រណូក ដីទំហំ ៣០.ហត។
១១-លោក សែប សុីវុតធី ប្រ/ជ-មេឈ្មួញធំ មានដីទំហំ ១៧៥.ហត។
១២-លោកស្រី ងួន គឹមយួន ប្រ/ជ-មេឈ្មួញ មានដីទំហំ ៥៧.ហត។
១៣-លោកស្រី ប៉ូ ចំរ៉ុង ប្រ/ជ-មេឈ្មួញ មានដីទំហំ ៣០.ហត។
ពួកជនទុច្ចរឹត-និងខិលខូចទាំង១៣ នាក់ខាងលើនេះ បានរួមគំនិតគ្នាជាមួយមន្រ្តីជំនាញ មានការឃុបឃិតគ្នាជាប្រព័ន្ធព្រមទាំងបើកភ្លើងខៀវ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ៗលំដាប់ថ្នាក់ជាច្រើនឆ្នាំកន្លងមក ក៏ដូចជាពេលថ្មីៗនេះហ៊ានប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់ ស្ម័គ្រចិត្តចូលខ្លួនមកសារភាព ហើយបានប្រគល់ដីព្រៃលិចទឹកទំហំ ២០៥៨.ហត ជូនរដ្ឋវិញទៅតាមការអំពាវនាវ-និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដ៏ខ្ពង់ខ្ពស់ ៕
0 Comments