គេហទំព័រ មួយរៀល

ស្លាប់៣នាក់ហើយ ករណីឆេះក្លឹបក្រោមដីនៅផ្សារទំនើបអាស៊ីផ្លាស្សាក្រុងសៀមរាប



ខេត្តសៀមរាប៖ មានករណីឆេះផ្សារនេះជនរងគ្រោះ​ដែល​បាន​បាត់បង់​អាយុ​ជីវិត​កេីន​ឡើង​ដល់​ចំនួន​០៣នាក់​ និង​រងរបួស​ធ្ងន់​ចំនួន​០១នាក់​​​ ក្នុង​​​ករណី​អគ្គីភ័យ​ដែល​​ឆាបឆេះ​ភោជនីយដ្ឋាន​អេលីត Elite Club Party ដែល​ស្ថិត​នៅផ្សារអាសុីផ្លាហ្សា​ ភូមិតាភុលសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប​ នៅយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ។


តាមព័ត៍មានបឋមបានឱ្យដឹងថា ផ្សារទំនើបអាស៊ីផ្លាស្សាក្រុងសៀមរាប បានឆាបឆេះនៅក្លឹបក្រោមដី ហើយផ្សែងបានហុយពេញក្នុងផ្សារ ធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយបុក្គលិកបានរត់ចេញពីក្នុងផ្សាររមកឈរតាមផ្លូវព្រោងព្រៀត ។


គេនៅមិនទាន់ដឹងថា ករណីឆេះផ្សារខាងលើ បណ្តាលមកពីមូលហេតុអ្វីពិតប្រាកដឡើយទេ ពត៌មាន​លម្អិត​យើង​ខ្ញុំ​នឹង​រាយការណ៍​ជូន​តាមពេល​ក្រោយ​ ៕

Post a Comment

0 Comments