គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

WHO ធ្លាប់ព្រមាន អំពីការលេចចេញ វីរុសបំប្លែងខ្លួនថ្មីៗ សាហាវជាង Delta!



CNA៖ គួររំលឹកថា កាលពីពាក់កណ្តាលឆ្នាំនេះ អង្គការសុខភាពពិភពលោក បានព្រមានថា ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសជាច្រើនលើពិភពលោក បានបង្កើនលទ្ធភាពដែលថា វីរុសបំប្លែងខ្លួនថ្មីៗដែលបង្កគ្រោះថ្នាក់កាន់តែខ្លាំង អាចនឹងលេចចេញនាពេលអនាគត។


លោកសាស្រ្តាចារ្យ Didier Houssin ប្រធានគណៈកម្មាធិការគ្រោះអសន្នកូវីដ-១៩របស់ WHO បាននិយាយថា “ជំងឺរាតត្បាត មិនទាន់ជិតដល់ទីបញ្ចប់ទេ”។


នៅពេលចាប់ផ្តើមរោគរាតត្បាត មានតែវីរុស SARS-CoV-2 មួយប៉ុណ្ណោះ។ ប៉ុន្តែនៅពេលវីរុសបានរីករាលដាលពាសពេញពិភពលោក វាបានបំប្លែងខ្លួន បង្កជាវីរុស Version ថ្មីៗ ហើយមានខ្លះ ឆ្លងខ្លាំងជាងវីរុសដើមទៅទៀត។


បច្ចុប្បន្ននេះ មានវីរុសបំប្លែងខ្លួនគួរឲ្យព្រួយបារម្ភចំនួនប្រាំ ដែលត្រូវបានបញ្ជាក់ដោយ WHO។ វីរុសបំប្លែងខ្លួនថ្មីបំផុតមានដើមកំណើតនៅអាហ្វ្រិកខាងត្បូងឈ្មោះ Omicron ត្រូវបានគេរកឃើញនៅក្នុងប្រទេសនិងដែនដីចំនួន ១១ហើយ។


យ៉ាងណាមិញ WHO ធ្លាប់បានព្រមានថា ស្របពេលវីរុសនានា នៅតែបន្តរាលដាល វីរុសបំប្លែងខ្លួនថ្មីៗ អាចនឹងលេចចេញ នាពេលអនាគត ដែលអាចនឹងកាន់តែពិបាកក្នុងការគ្រប់គ្រង។


ទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សាំងគឺជាឧបករណ៍សំខាន់បំផុតមួយរបស់ពិភពលោក ដើម្បីការពារការរីករាលដាលនៃវីរុស SARS-CoV-2 


បច្ចុប្បន្ន ដោយធ្វើឲ្យវីរុសនេះ មានឱកាសតិចជាងមុន ក្នុងការវិវត្តទៅជាវីរុសបំប្លែងខ្លួនថ្មីៗ។ ប៉ុន្តែប្រទេសជាច្រើន មិនមានការផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់នៅឡើយទេ៕

Post a Comment

0 Comments