សេវាកម្មដឹកជញ្ជូន L192 Delivery នៃក្រុមហ៊ុន លីថល ឌីជីថល ខេមបូឌា ឯ.ក សូមប្រកាស និងជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា អតីតបុគ្គលិករបស់ក្រុមហ៊ុនឈ្មោះ ប៉ែន តុលា បានដឹកជញ្ជូនទំនិញ និងប្រមូលប្រាក់ថ្លៃទំនិញមួយចំនួនពីអតិថិជន ប៉ុន្តែមិនព្រមប្រគល់ប្រាក់ថ្លៃទំនិញនោះ មកឱ្យក្រុមហ៊ុនវិញ តាមតួនាទីរបស់ខ្លួនឡើយ ទោះបីជាក្រុមហ៊ុនបានជូនដំណឹង និងដាស់តឿនបុគ្គលិករូបនេះ ជាច្រើនដងរួចហើយក្ដី តាមទូរស័ព្ទផង និងតាមរយៈលិខិតជាលាយលក្ខណ៍អក្សរផង ។
បច្ចុប្បន្ន បុគ្គលិករូបនេះ នៅមានឯកសណ្ឋាន នៃសេវាកម្មដឹកជញ្ជូន L192 Delivery របស់ក្រុមហ៊ុន។
ក្នុងន័យនេះ ក្រុមហ៊ុនប្រកាសមិនទទួលស្គាល់បុគ្គលខាងលើនេះ ជាបុគ្គលិករបស់ក្រុមហ៊ុនតទៅទៀតឡើយ និងមិនទទួលខុសត្រូវចំពោះសកម្មភាពណាមួយរបស់បុគ្គលនេះ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនយើងខ្ញុំឡើយ ។
ហេតុនេះ សូមសាធារណជន ក៏ដូចជា អាជីវករ និងក្រុមហ៊ុននានា មានការប្រុងប្រយ័ត្ន ក្នុងការទំនាក់ទំនងជាមួយបុគ្គលនេះ។
ក្រុមហ៊ុនក៏បានរាយការណ៍អំពីករណីនេះជូនអាជ្ញាធរមានសមត្ថកិច្ចរួចហើយ ដើម្បីឲ្យមានចំណាត់ការតាមច្បាប់ ។
អតិថិជនដែលប្រើសេវាដឹកជញ្ជូនមាន COD ត្រូវបានការពារដោយក្រុមហ៊ុនដោយក្រុមហ៊ុនចេញខាតហើយនៅតែទូទាត់ COD ឲ្យឆាប់រហ័សទោះមានករណីបែបនេះក៏ដោយ៕
0 Comments