សូមគោរពរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជូនជ្រាបកាលថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ សាលារាជធានីភ្នំពេញ សម្រេចផ្អាកអាជីវកម្ម Internet Coffee មកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានទីតាំងខាងជើងស្រែលាភ ផ្លូវ៦០៨កែងនឹងផ្លូវ៦១២សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបើកទ្វារទទួលអ្នកញៀនល្បែងភ្នាល់ស៊ីសងលុយនិងអ្នកប្រើប្រាស់គ្រឿង២៤ម៉ោងលើ២៤ម៉ោងក្នុង១សប្តាហ៍ ។
ដោយឡែកមន្ត្រីអាជ្ញាធរមិនមានវិធានការចំពោះទីតាំងខាងលើនេះសោះ ដូចមិនយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិសង្កាត់ឃុំទាំង៧ចំណុចថ្មីរបស់រាជរដ្ឋាភិបាល ដែលបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងជាដើមចមនៃបទល្មើស ហឹង្សាក្នុងគ្រួសារ អំពើឆក់ប្លន់លួច និងផ្សេងៗទៀត ។ល៕
ដូច្នេះសូមឯកឧត្តមអភិបាលជួយពង្រឹងមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីសកម្មការងារអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូចពាក្យស្លាកថា ( មន្ត្រីគឺជាអ្នកបំរើរាស្ត្រដ៏ស្មោះត្រង់មិនមែនចៅហ្វាយនាយទេ ) ៕
0 Comments