រាជធានីភ្នំពេញ៖ សំណង់ផ្ទះល្វែងមួយកន្លែងនៅផ្លូវលេខ២៦៥កែងនឹងផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញត្រូវបានឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ បញ្ជាឲ្យក្រុមការងារចុះត្រួតពិនិត្យផ្អាកការសាងសងជួសជុលពង្រីកបន្ថែម គ្មានច្បាប់អនុញ្ញាត និង ឱ្យមន្ត្រីភូមិបាលធ្វើការវាស់វែងវាយតម្លៃ ។
យោងតាមច្បាប់ស្តីពីសំណង់ ជំពូកទី១០ ការគ្រប់គ្រងកាសាងសង់ឬរុះរើ មាត្រា៤២៖ ក្នុងករណីចាំបាច់ដើម្បីធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរមានសមត្ថកិច្ច អាចចាត់តាំងមន្ត្រីត្រួតពិនិត្យសំណង់ដើម្បីត្រួតពិនិត្យការងារសាងសង់ឬរុះរើ ។ ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ បុគ្គលដែលពាក់ព័ន្ធការងារសាងសង់ រាប់បញ្ចូលទាំងអ្នកអភិវឌ្ឍ អចលនវត្ថុអ្នកសាងសង់ និងអ្នកត្រួតពិនិត្យនិងបញ្ជាក់សំណង់ ត្រូវផ្តល់កិច្ចសហការដល់មន្ត្រីត្រួតពិនិត្យសំណង់ ។ អាជ្ញាធរមានសមត្ថកិច្ចអាចសម្រេចផ្អាក កែតម្រូវ បញ្ឈប់ តម្រូវឱ្យរុះរើ ឬចាត់វិធានការចាំបាច់ផ្សេងទៀត ក្នុងករណី រកឃើញថាការងារសាងសង់ឬរុះរើមិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់និង បទប្បញ្ញត្តិជាធរមានដ៏ទៃទៀត ។
យោងតាមតម្រូវការឯកសារ ដើម្បីទទួលបានសេវា៖
ដើម្បីទទួលបានលិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះល្វែង អ្នកប្រើប្រាស់សេវាត្រូវយកភ្ជាប់នូវឯកសារដូចខាងក្រោម ៖
១. ពាក្យសុំច្បាប់សាងសង់ជួសជុល.....០១ច្បាប់
២. អត្តសញ្ញាណប័ណ្ណ ឬប័ណ្ណគ្រួសារ (ថតចំលង)....០១ច្បាប់
៣. ប្លង់សម្គាល់កម្មសិទ្ធដី និងប្លង់ទីតាំងដី....០១ច្បាប់
៤. ប្លង់ស្ថាបត្យកម្ម......០៤ច្បាប់
៥. ប្លង់គ្រឿងបង្គុំសំណង់....០៤ច្បាប់
៦. កិច្ចសន្យាអ្នកជាប់ព្រំ....០១ច្បាប់
៧. កិច្ចសន្យាហ៊ុំព័ទ្ធការដ្ឋាន.....០១ច្បាប់
៨. កិច្ចសន្យារបស់ក្រុមហ៊ុន ឬក្រុមជាងសំណង់...០១ច្បាប់
៩. កិច្ចសន្យាសាងសង់....០១ច្បាប់ ។
ដើម្បីបានលិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះល្វែង ម្ចាស់សំណង់បានប្រព្រឹត្តខុសគឺ ចាប់ផ្តើមសាងសង់ពង្រីកបន្ថែម រុះរើ ជួសជុលសម្រាប់ផ្ទះល្វែងជិតរួចរាល់ទើបសុំច្បាប់តាមក្រោយ និង មានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅពេលសាងសង់រួចរាល់ ខ្វះចំណតអតិថិជន ខ្វះចំណីផ្លូវសម្រាប់អ្នកថ្នើរជើង ។ល៕
ម្យ៉ាងវិញទៀតដីក្នុងរបងជាកម្មសិទ្ធក៏ពិតមែន បើអាចសាងសង់បានមែននោះ មិនអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ និងមិនគិតផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈទេនោះ តើមហាជនគិតយ៉ាងណាចំពោះនីតិប្បញ្ញត្តិ? ៕
0 Comments