ខេត្តតាកែវ៖ ជម្រាបមក បងប្អូនអាជីវករលក់ដូរក្នុងផ្សារតាកែវ យោងតាមកម្មវត្ថុ ៖ ស្តីពីការលុបការសាងសង់ចំនួនតូបបន្ថែមនិងជួសជុលផ្សារតាកែវ ។
យោង ៖ លិខិតលេខ ៩២៧៥ សហវ.អទច ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ស្ដីពីសំណើសុំធ្វើវិនិយោគផ្សារតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ពាក្យស្នើសុំរបស់បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារតាកែវ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការស្នើសុំមិន ឱ្យមានការសាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវ ។
តបតាមកម្មវត្ថុ និង យោងខាងលើ រដ្ឋបាលខេត្ត សូមជម្រាបជូន បងប្អូនអាជីវករលក់ដូរ ក្នុងផ្សារ តាកែវ ជ្រាបថា ផ្អែកតាមការស្នើសុំរបស់បងប្អូនអាជីវករលក់ដូរក្នុងផ្សារតាកែវ ដែលបានសុំតវ៉ាមិនឱ្យមានការ សាងសង់ចំនួនតូបបន្ថែមក្នុងផ្សារតាកែវទេ។
រដ្ឋបាលខេត្ត នឹងធ្វើសំណើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលុប ការសាងសង់ និងជួសជុលផ្សារតាកែវ ទៅតាមសំណូមពររបស់បងប្អូនអាជីវករផ្សារតាកែវ ។
ដូចនេះការស្នើសុំរបស់បងប្អូនអាជីវករផ្សារតាកែ ដែលស្នើសុំមិនឱ្យមានការសាងសង់ចំនួនតូបបន្ថែម ក្នុងផ្សារតាកែវ និងជួសជុលផ្សារតាកែវនេះ រដ្ឋបាលខេត្ត នឹងរាយការណ៍ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជ្រាប និងសុំគោលការណ៍លុបការសាងសង់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអាជីវករផ្សារតាកែវ ជ្រាប ។
សូមបងប្អូនអាជីវករផ្សារតាកែវ ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ អ៊ូច ភា អភិបាលខេត្តតាកែវ ៕
0 Comments