គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បញ្ជូនខ្លួនសន្តិសុខ ប្រមាថប៉ូលិសចរាចរក្រុងភ្នំពេញ ទៅព្រៃស



រាជធានីភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួន យុវជនម្នាក់ ឈ្មោះ យឹ វណ្ណដា អាយុ២៧ឆ្នាំ ដោយបញ្ជូនខ្លួនទៅដាក់នៅពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា​ ២០២១នេះ 


តំណាងអយ្យការអមសាលាដំបូង​ បើកការស៊ើបសួរនិងចោទប្រកាន់ជនសង្ស័យជាផ្លូវការ នេះបើយោងតាមលោក ប្លង់ សុផលព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលរសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ 


លោក ស៊ិ វណ្ណ​: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្ថកិច្ច ជាផ្លូវការហើយ 


លោកអ្នកនាំពាក្យបានញ្ជាក់បន្តថា ករណីខាងលើនេះ តំណាងអយ្យការក៏បានសម្រេចធ្វើការចំនួនបទល្មើស ដូចជាពីបទបើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក បទរារាំង ប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ​, បទហិង្សាដោយចេតនា​, បទប្រមាថ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមបញ្ញត្តិមាត្រា៧៦និងមាត្រា៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា២១៧ មាត្រា៥០២ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ


ការចោទប្រកាន់លើជនសង្ស័យចំនួន បទល្មើសខាងលើនេះ មានបទល្មើសតែមួយ គឺអំពើហិង្សាដោយចេតនាលើអ្នកដ៏ទៃ​ តាមមាត្រា២១៧ ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពីឆ្នាំទៅឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋពីលានទៅលានរៀល ក្រៅពីនេះជាបទស្មើតូចតាច 


សូមជម្រាបថា កាលពីវេលាម៉ោងនិង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សំណុំរឿងដ៏កក្រើកនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនយុវជនសង្ស័យដែលជាប់ពាក់ព័ន្ធករណីជេរប្រមាថមន្ត្រីចរាចរណ៍នោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ  


ដែលសំណុំរឿងនេះបានស្ថិតនៅលោក ស៊ិ វណ្ណ​: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ដែលជនសង្ស័យបានរងនូវការចោទប្រកាន់ក្នុងការធ្វើសកម្មភាពជេរប្រមាថមើលងាយ និងដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ហើយត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបើកការស៊ើបសួរតាមនីតិវិធី ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារព្រៃជាបណ្តោះអាសន្នដោយរង់ចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់ 

Post a Comment

0 Comments