ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «ហ្គេមបាញ់ត្រី» ជាច្រើនកន្លែងស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅតែមានលួចលាក់បើកដំណើរការបានដោយគឃ្លើន ដោយគ្មានខ្លាចញញើតសមត្ថកិច្ចនមូលដ្ឋានបន្តិចសោះឡើយ ។
ទីតាំងទី១- ចូលតាមមណ្ឌលបែកចែកផលនេសាទច្បារអំពៅ។ ទីតាំងទី២- ចូលតាមការិយាល័យរៀបចំដែនដី ក្នុងតំបន់ ច្រាំងបាក់(ទីតាំងចាស់) ធ្លាប់បានលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ ចុះបង្ក្រាបម្ដងហើយ ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ក្នុងទីតាំងហ្គេមបាញ់ត្រី នីមួយៗ ពោលពេញទៅដោយ ជនប្រើប្រាស់គ្រឿងញៀន ប្រមូលផ្ដុំគ្នាចូលទៅលេងនិងលាក់ខ្លួនក្រោយធ្វើសកម្មភាពផ្សេងៗរួច ។
គួរបញ្ជាក់ដែរថា ទីតាំងស្ថិតនៅមូលដ្ឋានខាងលើនេះ លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ធ្លាប់បានចុះបង្ក្រាបរួចម្តងមកហើយ រហូតមកដល់ពេលនេះឃើញថាលួចលាក់បើកដំណើរការយ៉ាងគឃ្លើនជាថ្មីម្តងទៀត ។
ប្រជាពលរដ្ឋមានចម្ងល់ថា លោកអភិបាលនិងលោកអធិការខណ្ឌច្បារអំពៅ តើហេតុអ្វីមិនមានវិធានការបង្ក្រាបឬរវល់ការងារផ្សេងៗ? តើឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជ្រាបជាដំណឹងរឿងកន្លែងល្បែងស៊ីសងនិងការប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនទាំងអស់នេះទេ? ។
តើមានប្រសិទ្ធិភាពទេ? បើគោលនយោបាយភូមិសង្កាត់ឃុំមានសុវត្ថិភាពថ្មីទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលបង្កើតមកឲ្យរាស្ត្រគោរពតែមន្ត្រីអាជ្ញាធរមិនអនុវត្តនោះ ៕
0 Comments