គេហទំព័រ មួយរៀល

សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ



 នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ..២៥៦៥ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤របស់សង្កាត់ ខណ្ឌ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តំណាង ឯកឧត្តម កើត ឆែ អភិបាលស្តីទីរាជធានីភ្នំពេញសិក្ខាសាលានេះក៏មានកាចូលរួមពី លោក/លោកស្រី តំណាងឲ្យមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ លោក/លោកស្រីតំណាងដៃគូរអភិវឌ្ឍន៍នានា លោក/លោកស្រី ជាសប្បុរសជន និងវិស័យឯកជន គណៈអភិបាលខណ្ឌ គណៈនាយក ការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាខណ្ឌ តំណាង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ យុទ្ធភូមិភាគពិសេស ខណ្ឌ និងលោក-លោកស្រីចៅសង្កាត់ទាំង១១     សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនាពេកនេះ គឺដើម្បី ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២២ របស់រដ្ឋបាលខណ្ឌ និង គម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២២ របស់រដ្ឋបាលសង្កាត់ទាំង១១ ដោយស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់ខណ្ឌ និងសង្កាត់  


ក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២១ កន្លងមកឃើញថា គម្រោងដែលទទួលបានការគាំទ្រសរុបចំនួន ១២៨ គម្រោងអនុវត្តសម្រេចបាន ៧៣គម្រោង ស្មើ៥៩ក្នុងនោះ៖ផ្នែកសេដ្ឋកិច្ចចំនួន ១៤គម្រោង ផ្នែកសង្គមកិច្ចចំនួន ៣៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ០៥ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ១៩គម្រោង ចំពោះគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម ក្នុងឆ្នាំ២០២២ នាពេលនេះ

រួមមាន គម្រោងសកម្មភាពអាទិភាពរបស់ខណ្ឌ មានចំនួន ១១២គម្រោង  មានផ្នែកសេដ្ឋកិច្ច ចំនួន ២៩ គម្រោង ផ្នែកសង្គមកិច្ច ចំនួន៤០គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និង ការប្រែប្រួលអាកាសធាតុ ចំនួន ២២គម្រោង ផ្នែករដ្ឋបាល និង សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំនួន ២១ គម្រោង គម្រោងសកម្មភាពអាទិភាពរបស់សង្កាត់ទាំង១១ មានចំនួនសរុប ៤០២គម្រោង ក្នុងនោះ៖

វិស័យអាជីវកម្ម ចំនួន ២៧ គម្រោង វិស័យអប់រំ ចំនួន ២៩ គម្រោង វិស័យសុខភាព ចំនួន៧២ គម្រោង វិស័យងាយរងគ្រោះ ចំនួន៤២ គម្រោង វិស័យបរិស្ថាន ចំនួន៥៤ គម្រោង វិស័យរដ្ឋបាលនិងសន្តិសុខ ចំនួន ១៧៨ គម្រោង 


ជាចុងបញ្ចប់ លោក អភិបាល តំណាង ឯកឧត្តម អភិបាលស្តីទី បានមានមតិផ្តាំផ្ញើរ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្ររបស់អង្គភាពស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់ដែលបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ខណ្ឌ/សង្កាត់ ក្នុងពេលកន្លងមក ហើយសូមសំណូមពរអោយបន្តការគាំទ្រតទៅទៀត ដើម្បីចូលរួមអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែមានការរីកចំរើនជាបន្តបន្ទាប់ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា 

Post a Comment

0 Comments