គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ខឹងខូច ខឹងខាត ប្តីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រានឆេះរាលដាលផ្ទះអស់



(ភ្នំពេញ) ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១១និង១០នាទីយប់​ ថ្ងៃទី២៣​ ខែវិឆ្ឆិកា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ព្រមទាំងឆេះបំផ្លាញអស់ផ្ទះចំនួន១ខ្នង​ និងសម្ភារៈប្រេីប្រាស់អស់ទាំងស្រុងផងដែរ។   


លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា​ ម្ចាស់ទីតាំងឈ្មោះ​ សូទ្វ​ ពិសិទ្ធ ភេទប្រុស​ អាយុ​ ២៧ឆ្នាំ​ (អ្នកបង្ក)​ មុខរបរ​ យោធា​ និងម្ចាស់បន្ទប់ឈ្មោះ​ សួស​ គឹមសាន​ ភេទស្រី​ អាយុ​ ៦៦ឆ្នាំ មុខរបរ​ គ្រូបង្រៀនចូលនិវត្តន៍​ ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពី​ ប្តីប្រពន្ធឈ្លោះប្រកែកគ្នាដុតចង្ក្រានហេីយរាលដាលបង្ករជាអគ្គិភ័យ     


ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះថ្មក្រោមឈេីលេី ទំហំ​ (៥ម៉ែត្រ​ x​ ១៥ម៉ែត្រ​)​ អស់ទាំងស្រុង​ រួចសម្ភារៈប្រេីប្រាស់អស់ទាំងស្រុង ហេីយរាលដាលឆេះដល់ផ្ទះអ្នកជិតខាងអស់ទាំងស្រុង​ ទំហំ​ (៧ម៉ែត្រ​ x ១៧ម៉ែត្រ) 


សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៦គ្រឿង ប្រើប្រាស់ទឹកអស់​ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប​ និងរថយន្តពន្លត់អគ្គិភ័យជំនួយមកពីក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១១និង៥៥នាទីយប់នាថ្ងៃដដែរ៕

Post a Comment

0 Comments