វិជ្ជាជីវៈអ្នកសារព័ត៌មាន
មាតិកា
១ និយមន័យសារព័ត៌មាន
២ ការរាយការណ៏ព័ត៌មាន
៣ ការបោះពុម្ភកាសែត
៤ ការផ្សព្វផ្សាយនូវព័ត៌មាន
៥ សារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត
៦ សារព័ត៌មានជាលក្ខណៈបទយកការណ៏
៧ សារព័ត៌មានកីឡា
៨ អ្នកសារព័ត៌មានវិទ្យាសាស្រ្ដ
៩ អ្នកសារព័ត៌មានស៊ើបអង្កេត
១.និយមន័យសារព័ត៌មាន៖ សារព័ត៌មានជានិយមន័យមួយក្នុងចំណោមនិយមន័យនៃការសរសេរឬសំនេរដែលមានលក្ខណៈស្រដៀងគ្នាទៅនិងសំនេរតែងសេចក្ដី ព្រោះមានលក្ខណៈនៃការសរសេរនិងអត្ថន័យរួមដូចគ្នាគឺថាជាការដែលសរសេររៀបរាប់នូវរឿងរ៉ាងនៃហេតុការអ្វីមួយប្រាប់ដល់បណ្តាអ្នកអានអោយបានយល់ដឹងនូវន័យសេចក្ដីផ្សេងៗដែលកើតមាន។
ពេលខ្លះព័ត៌មានត្រូវបានគេអោយណ័យថាជា អត្ថបទដែលនិយាយជាលក្ខណៈសង្ខេបៗនៃអត្ថន័យទាំងមូលដែលកើតមានឡើងឬក៏ជាប្រវត្ដិសាស្រ្តសង្ខេប។
ពីព្រោះពេលខ្លះ សារព័ត៌មានត្រូវបានគេសរសេររៀបរាប់នូវព្រឹត្តិការណ៏សំខាន់ឬហៅបានថារៀបរាប់នូវចំណុចសំខាន់ៗរបស់ហេតុការណ៏ដែលកើតឡើង អោយក្លាយជាអត្ថបទក្នុងគោលបំណងតែមួយគឺចង់បង្ហាញដល់មិត្តអ្នកអានអោយបានយល់នូងអត្ថន័យដែលកើតឡើងនោះ។
ប៉ុន្តែអ្វីដែលសារព័ត៌មានសរសេនោះជាចំណងជើងដែលត្រូវសរសេរជាប្រយោគខ្លីៗនិងមានន័យពេញលេញលេញគ្រប់គ្រាន់ទៅតាមហេតុការណ៏ដែលកើតឡើងនោះ។
កាចេញផ្សាញរបស់សារព័ត៌មានឬអត្ថបទសារព័ត៌មានត្រូវឆ្លងកាត់ការត្រួតពិនិត្យ ទាំងអក្ខរាវិរុទ្ធនិងអត្ថន័យនៃឃ្លាសេចក្តីរបស់រឿងដែលនិងត្រូវបោះពុម្ភផ្សាយដល់មិត្តអ្នកអាន។
ហើយបណ្តាស្ថាប័ណ្ណនៃប្រព័ន្ធផ្សាព្វផ្សាយមានតួរនាទីត្រួតពិនិត្ យនូវភាពត្រឹមត្រូវនិងភាពជាក់លាក់របស់អត្ថបទសារព័ត៌មានដែលនិងចេញផ្សាយ។
ការប្រកាន់យកនូវស្តង់ដាឬក៏អាចថាបានចំពោះនិយមន័យ នៃភាពត្រឹមត្រូវ,គុណភាពនៃសារព័ត៌មាន,ការរចនានូវការសរសេរនៃសារព័ត៌មាន។
បណ្តាស្ថាប័ណ្ណជាច្រើនតែងតែធ្វើការត្អូញត្អែរ ចំពោះការដែលសារព័ត៌ត្រូវប្រឈរមុខនិងមន្ត្រីដែលមានអំណាចលើឬក៏ជាមន្ត្រីរបស់រដ្ឋាភិបាលដែលបានថា អ្នកធំៗនិងអ្នកសារព័ត៌មានត្រូវមានទំនួលខុសត្រូវខ្ពស់ចំពោះសារព័ត៌មានរបស់ខ្លួនដែលត្រូវចេញផ្សាយជាពិសេសនោះត្រូវពិនិត្យ អោយបានច្បាស់រាល់ន័យសេចក្ដីទាំងឡាយដោយមិនអោយលំអៀងទៅលើនណាម្នាក់នោះទេនោះមានន័យថាមានទំនួលខុសត្រូវប្រៀបបីដូចជាគ្រូពេទ្យដែលកំពុងតែព្យាបាលជម្ងឺដល់អ្នកជម្ងឺ ព្រោះអាចនិងប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជម្ងឺចំពោះអ្នកសារព័ត៌មានវិញអាចប៉ះពាល់ដល់អាយុជីវិតរបស់ខ្លួនឯងផ្ទាល់តែម្ដង។
នាពេលបច្ចប្បន្ននេះដោយ មានការអភិវឌ្ឍន៏នូវបច្ចេកវិទ្យកុំព្យូទ័រដូចនេះក៏ជាហេតុដែលបង្កអោយមានភាពងាយស្រួលដល់បណ្តាអ្នកសារព័ត៌ក្នុងការរាយការណ៏និងក្នុងការធ្វើនូវរបាយការណ៏ទាន់ហេតុការណ៏បំផុតឬយើងអាចហៅបានម្យ៉ាងទៀតថាព័ត៌មានទាន់ហេតុការណ៏៕
២.ការរាយការណ៏ព័ត៌មាន៖ ការសរសេរនិងការរាយការណ៏នៃសារព័ត៌មានត្រូវពឹងផ្អែកទៅលើគោលការមួយចំនួនដូចជាត្រូវចោទសួរថា៖
- តើនរណាឬអ្នកណាដែលជាប់ទាក់ទងនិងហេតុការដែលបានកើតឡើងនោះ
- អ្វី គឺមានន័យថា តើមានអ្វីដែលកើតឡើងជាប្រភេទរឿងរ៉ាវដែលបានកើតឡើង
- តើហេតុការនោះបានកើតឡើងនៅពេលណា? និងតាំងពីពេលណាមក?
- តើព្រឹត្តិការនោះកើតនៅឯណា? នេះសំដៅលើទីតាំងរបស់ហេតុការណ៏
- តើហេតុអ្វីបានជាមានព្រឹត្តិការបែបនេះកើតឡើង គឺសំដៅពីមូលហេតុ
- តើកើតឡើងបានដោយរបៀបណា
ទាំងប្រាំមួយចំណុចប៉ុន្មានខាងលើនេះជាមូលដ្ឋានគ្រិះ សំរាប់ការដែលស្វែងរកអោយឃើញនូវមុលហេតុនៃដំណើរឿង ជាពិសេសទៀតនោះជាឬសគុលនៃការដែលចង់បង្ហាញអោយអស់នូវដើមទងនៃហេតុការមួយដែលត្រូវបានកើតឡើងយ៉ាងសព្វគ្រប់ ជរុងជ្រោយ។
បណ្តាញនៃប្រព័ន្ធផ្សព្វផ្សាញជាពិសេសសារព័ត៌មានភាគច្រើនតែងមានវត្តមាននៅលើព្រព័ន្ធផ្សព្វផ្សាយដូចជា តាមទូរទស្សន៏,វិទ្យុ,អត្ថបទការសែត,ទស្សនាវដ្តី,និងនាពេលបច្ចុប្បន្ននេះ ត្រូវបានផ្សព្វផ្សាយជាច្រើននៅតាមប្រព័ន្ធអ៊ិនធើណែតយ៉ាងច្រើនឥតគណនាបាន។
ចំពោះប្រធានបទដែលអ្នកសារព័ត៌មានត្រូវចោទសួរនោះមានគ្រប់បែបយ៉ាងនិងគ្រប់ជំពូកទាំងអស់ដែលមិនអាចកំណត់បានថា ត្រូវសរសេរមួយណាអោយពិតប្រាកដនោះបានទេឬក៏ថាប្រធានបទណាមួយដែលជារបស់អ្នកសា រព័ត៌មាននោះបានដែរ។
តួរយ៉ាងមានដូចជា៖ ប្រធានបទដែលស្ដីអំពីនយោបាយគឺ ទាំងជាតិនិងអន្តរជាតិ,ដំណឹងក្នុងស្រុកគ្រប់ប្រភេទបូករួមទាំងសេដ្ឋកិច្ច,ការរកស៊ីឬជំនួញ,សុខភាពនិងឪសថ,ការអប់រំនិងកីឡា,ពេលទំនេរ,ទម្លាប់,ជីវិតរស់នៅប្រចាំថ្ងៃ,សម្លៀកបំពាក់,ការហូបចុក,ជីវិតសត្វផ្សេងៗ,សុខភាពផ្លូវភេទនិងបញ្ហាផ្លូវភេទ,ទំនាក់ទំនងទូទៅ។
អ្នកសារព័ត៌មានមានតួរនាទីរាយការនូវរឿងរ៉ាវគ្រប់ប្រធានបទ ដែលស្ថាបនសារព័ត៌មាន គិតថាប្រិយមិត្តអ្នកអាននិងអាននូវរឿងរ៉ាវទាំងនោះ។
អ្នកសារព័ត៌មានក៏អាចរាយការណ៏ដែលស្ថិតនៅខាងក្រៅនៃអត្ថបទការសែតដូចជា៖ ទស្សនាវដ្ដីសារព័ត៌មាន,ប្រព័ន្ធផ្សព្វផ្សាយ,និងបញ្ហាដែលស្ដីពីសង្គមទូទៅរួមមានខាងពាណិជ្ជកម្មផងដែរ។
អ្នកសារព័ត៌មានក៏តែងតែចេញទៅខាងក្រៅផងដែរ ដើម្បីស្វែងរកនូវព័ត៌មាន ដែលកើតមានឡើងជារាងរាល់ពេលវេលានៅតាមបណ្កាទីសាធារណៈទូទៅ ដើម្បីធ្វើការរាយការណ៏នូវព័ត៌មានទាំងនោះគឺថា អ្នកសារព័ត៌មានប្រៀបបាននិងមនុស្សដែលមានជើងដប់នោះមានន័យថា មិននៅស្ងាមតែមួយកន្លែងទេ គឺតែងតែសួរនូវសំនួរមួយ ឡើងថាតើនៅពេលនេះមានអ្វីដែលកំពុងតែកើតមានឡើង? និងមូលហេតុអ្វីបានជានាំអោយមានការកើតឡើង? និងមានលទ្ធផលបែបណានៅពេលអនាគតនោះ? ទាំងនេះសុទ្ធតែជាគំនិតដែលអ្នកសារព័ត៌មានត្រូវតែប្រកាន់យកជារៀងរាល់វិនាទីនៃជីវិតជាអ្នកសារព័ត៌មានរបស់ពួកគេ។
ចំពោះការដែលទទួលបាននូវព័ត៌មានគឺ អាចទទួលបានតាមរយៈទូរស័ព្វគឺថា ការដែលធ្វើទំនាក់ទំនងនិងមនុស្សដែលនៅជិតនិងហេតុការនោះ ដើម្បីទទួលបាននូវដំណឹងនិងហេតុការណ៏ដែលកើតឡើងនិងការទទួលបាននូវព័ត៌មានតាមរយៈកុំព្យូទ័រដោយប្រពន្ធអ៊ិនធើណែតក៏ជាមធ្យោបានមួយដែល បណ្ដាអ្នកសារព័ត៌មានតែងតែប្រើសំរាប់ទទួលបាននូវដំណឹងផងដែរ ក្នុងការរាយការណ៏របស់ពួគគេ។
ប៉ុន្តែរាល់ព័ត៌មានទាំងអស់ដែលត្រូវចេញផ្សាយនៅគឺត្រូវបានឆ្លងកាត់ត្រួតពិនិត្យ នៅក្នុងបន្ទប់ត្រួតពិនិត្យមួយដែលមានបណ្តារមន្ត្រីរបស់សារព័ត៌មាននិងបណ្តានិពន្ធនាយកជាច្រើនដែលរតរួតពិនិត្យទាំងអត្ថន័យនិងអត្តរសរបស់អត្ថបទការសែតដែលនិងត្រូវចេញផ្សាយ។
អ្នកសារព័ត៌មានត្រូវតែស្គាល់អោយបានច្បាស់នូវតំបន់ដែលហេតុការនោះបានកើតឡើង,ឈ្មោះរបស់អ្នកដែលត្រូវសរសេរនៅក្នុងអត្ថបទសារព័ត៌មាន ជាពិសេសនោះត្រូវមានទំនាក់ទំនងនិងព្រឹត្តិការណ៏នោះអោយបានជិតស្និទ្ធនោះមានន័យថា អ្នកសារព័ត៌មានម្នាក់ត្រូវតែទទួលខុសត្រូវរាល់ព័ត៌មានដែលខ្លួនបានចេញ ផ្សាយគឺ រាល់ពាក្យសម្តីដែលអ្នកសារព័ត៌មានម្នាក់បានអធិប្បាយចេញនោះ តើមានភានសុក្រិដឬយ៉ាងណាដែរ និងពួកគេក៏អាចធ្វើការស្រាវជ្រាវបន្ថែមទៅលើហេតុការដែលបានកើតឡើងនោះ អោយបានកាន់តែច្បាស់ថែមទៀតដូចជាករណីនៃការសម្លាប់ ឬក៏ករណីដែលមានភាពសុំាញុំានិងអ្នកជាទីចាប់អារម្មរបស់អ្នកអាន ដែលគេរង់ចាំនិងយល់អោយបានច្បាស់បន្ថែមទៀត រាល់ព្រឹត្តិការណ៏ដែលកើតមានឡើងនោះ៕
៣.ការបោះពុម្ភកាសែត៖ ការបោះពុម្ភសារព័ត៌មានត្រូវបានបែងចែកជាផ្នែកៗជាច្រើនរួមមានដូចជា៖ សារព័ត៌មានសំរាប់អត្ថបទការសែត,សារព័ត៌មានសំរាប់ទស្សនាវដ្ដី,សារព័ត៌មានសំរាប់ជាការចំណាប់អារម្មណ៏ទូទៅ,សារព័ត៌មានសំរាប់ជាលក្ខណៈឯកជន,សារព័ត៌មានសំរាប់ជាលក្ខណៈការផ្សព្វផ្សាយនៅតាមបណ្តាគេហទំព័រលើប្រព័ន្ធអ៊ីនធើណែត និងរាល់បណ្តាសារព័ត៌មានទាំងអស់តែងតែមាននូវឧបករណ៏ និងវិធីនៃការយកនូវព័ត៌មាននិងការរាយការណ៏នូវព័ត៌មានផ្សេងៗគ្នាទៅតាមវិធីសាស្រ្តបច្ចេកទេសរបស់គេនីមួយៗដែលគិតថា មានភាពងាយស្រួលនិងមានប្រសិទ្ធភាពបំផុតក្នុងការរាយការណ៏នូវព័ត៌មានឬបញ្ជូនព័ត៌មាន។
ជាឧទាហរណ៏អ្នកសារព័ត៌មានសហរដ្ឋអាមេរិកបានប្រើនូវវិធីសាស្រ្តមួយចំនួនដែលមានប្រសិទ្ធភាពក្នុងការរាយការណ៏ឬការបញ្ជូននូវព័ត៌មានរបស់ពួគគេគឺថា មានរូបរាងជាពីរ៉ាមីដផ្កាប់។
ដែលរាល់ព័ត៌មានដែលសំខាន់ៗត្រូវបានបញ្ជូ្ននទៅមុននិងជាបន្តបន្ទាប់ទៅតាមការសំខាន់របស់ព័ត៌មាន រហូតដល់ចំណុចចុងក្រោយនៃជាប្រភេទព័ត៌មានដែលគិតថាមិនសូវសំខាន់ឬក៏ជាព័ត៌មានដែលទីបញ្ចប់របស់ព័ត៌មាន។
ក្នុងការសរសេរនូវព័ត៌មានត្រូវតែរៀបព័ត៌មាននោះជាបញ្ជីនូវដំណឹងដែលបានទទួលមកនោះហើយត្រូវគិតថាព័ត៌មានឬចំណុចមួយណាដែលសំខាន់និងត្រូវសរសេរមុននិងមួយណាត្រូវសរសេរជាបន្តជាបន្ទាប់និងជាចុងក្រោយនៃអត្ថបទនោះ។ហើយអ្នកនិពន្ធនាយកក៏ត្រូវបា នត្រួតពីនិត្យនូវរាល់អត្ថបទដែលនិងត្រូវចេញផ្សាញនោះ។
តែចំពោះរឿងដែលជាប្រភេទនៃការរៀបរាប់នោះគឺមានលក្ខណៈខុសគ្នាទៅនិងព័ត៌មានដែលមានភាពក្តៅនិងទាន់ហេតុការណ៏។
ទស្សនាវដ្ដីសារព័ត៌មានតែងតែមានចំណងជើងមានលក្ខណៈទាក់ទាញនិងមានការសរសេរប្លែកៗនិងក្នុងគោលបំណងតែមួយគឺអោយមានភាពទាក់ទាញដល់អ្នកអាន៕
៤.ការផ្សព្វផ្សាយនូវព័ត៌មាន៖ អ្នកសារព័ត៌មានសំរាប់ជាការផ្សព្វផ្សាយរបស់វិទ្យុត្រូវតែប្រមូលផ្តុំនូវបណ្តាព័ត៌មានដែលត្រឹមត្រូវពិតប្រាកដនិងជាក់លាក់សំរាប់ធ្វើការផ្សាយចេញដល់ប្រិយមិត្តអ្នកស្តាប់ទូទៅបានយល់ដឹងនូវបណ្តាដំណឹងទាំងនោះ។
ដូចជាការដែលស្វែងរកអោយបាននូវអត្ថបទយោងផ្សេងៗ រួមមានរបាយការណ៏ដែលបានថតជាខ្សែសំលេងខ្លីដើម្បីជាឯកសារយោងដល់សារព័ត៌មានដែលផ្សាយចេញទីមួយ អោយមានភាពទាក់ទាញនិងម៉្យាងទៀតនោះត្រូវភស្តុតាងក៏ដូចជាការ ដែលបង់បង្ហាញថារាល់ព័ត៌មានដែលផ្សាយចេញនោះមានលក្ខណ ពិតប្រាកដទៀតផង។
ទាំងអ្នកសម្ភាសន៍ ទាំងអ្នកដែលត្រូវគេសម្ភាសន៏ត្រូវមានសកម្មភាពទាក់ទងនិងគ្នាយ៉ាងស្អិតរមួតនៅក្នុងការផ្សាយនូវព័ត៌មាននោះ ឬអាចថាជាប្រវត្តិអមនិងសារព័ត៌មាននោះផងដែរ ក្នុងគោលបំណងតែមួយចង់អោយមានភាពទាក់ទាញនិងសកម្ម,រស់រវើកក្នុងការអធិប្បាយរបស់ព័ត៌មាន។
អ្នករាយការណ៏តាមវិទ្យុនិងត្រូវសរសេរនូវសេចក្តីផ្តើមរបស់សារព័ត៌មានដែលត្រូវបានអានដោយពិធីករវិទ្យុនិងអាចត្រូវបានធ្វើការផ្សាយផ្ទាយពីអ្នកដែលត្រូវសម្ភាសន៏តែម្ដង។
ចំពោះអ្នកសារព័ត៌មានតាមទូរទស្សន៍វិញពឹងទៅលើអ្វីដែលមើលឃើញឬអាចហៅបានម្យ៉ាងទៀតថា ជាការផ្សាយនូវព័ត៌មានដែលជាក់លាក់និងអាចមើលឃើញផ្ទាល់តែម្តង។
ចំពោះការរាយការណ៏ព័ត៌មានតាមទូរទស្សន៍វិញត្រូវបានប្រើម៉ាស៊ីនថតវីដេអូរជាកត្តាសំខាន់សំរាប់ការធ្វើព័ត៌មាន ដូចជាការដែលធ្វើជាបទសម្ភាសន៏ជាមួយនិងមនុស្សទូទៅ ជាពិសេសនោះនៅទីតាំងដែលកើតហេតុតែម្តង និងអ្នកពិធីករតាមទូរទស្សន៍មិនសូវមានទុកចន្លោះច្រើនសំរាប់ការអត្ថាធិប្បាយ ដូចអ្នកសារព័ត៌មានដែលចុះទៅយកព័ត៌មានជាក់ស្តែង តែផ្ទុយទៅវិញត្រូវសរសេរនូវហេតុការនោះអោយបានសព្វគ្រប់ដែលបានកើតឡើង៕
៥.សារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត៖ ដោយសាតែវិសាលភាពនៃការីកចំរើននៃប្រព័ន្ធអ៊ិនធើណែតបានបង្ករអោយមានភាពងាយស្រួលដល់ការកើតឡើងឬក៏ការចាប់ផ្តើមនូវការរីកលូតលាស់កាន់តែធំឡើងៗជាបន្តបន្ទាប់សំរាប់អ្នកសារព័ត៌មាននាពេលបច្ចប្បន្ននេះ ដែលត្រូវបានគេអោយឈ្មោះ ថាជាសារព័ត៌មានតាមប្រពន្ធអ៊ិនធើណែត(online-Journlism)។
ទាំងនេះដោយសារតែល្បឿននៃការបញ្ជូននៃសារព័ត៌មានបានលឿននិងទាន់ហេតុការនៅតានប្រពន្ធអ៊ីនធើណែតនិងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេលបច្ចប្បន្ននេះនិងជាពិសេសនោះគឺការដែលស្វែងរកបាននូវប្រព័ន្ធអ៊ិនធើណែតនៅគ្រប់ទីកន្លែង។
វិសាលភាពនៃការរីកចំរើនរបស់សារព័ត៌មានអ៊ីនធើណែតកានតែមានភាពធំឡើងៗដែលអាស្រ័យទៅដោយឧបករណ៏ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។
គឺថានាពេលនេះបណ្តាអ្នកសារព័ត៌មានដែលធ្វើការចេញផ្សាយឬក៏ជាការសរសេរនូវព័ត៌មានរបស់ខ្លួនបានយ៉ាងលឿនទៅតាមអ្វីដែលអានធ្វើទៅបានផងដែរ។
និងក៏មានបណ្តាគេហទំព័រមួយចំនួនដែលធ្វើការផ្តល់ជូននូវសេវ៉ាកម្មផ្នែកខាងប្រព័ន្ធផ្សព្វផ្សាយដោយសេរីនិងគិតតំលៃនោះទេដូចជា៖ គេហទំព័រវ៉លស្រ្តីតញូសផេភើ(WallstreetJournal) ញូសយ៉កថាម(New york time) ការករកើតនៃគេហទំព័រផ្សេងៗមួយចំនួនទៀតដែលសុទ្ធតែជាគេហទំព័រដែលផ្តោតទៅលើសារព័ត៌មានទាំងអស់៕
៦.សារព័ត៌មានជាលក្ខណៈបទយកការណ៏៖ អត្ថបទសារព័ត៌មានគឺ មានលក្ខណៈនិងរបៀបនៃការសរសេរនិងអត្ថន័យផ្សេងៗគ្រប់បែបយ៉ាងទៅតាមការនិយមសរសេររបស់អ្នកសារព័ត៌មានរាងៗខ្លួន ជាពិសេសនោះគឺបទយកការណ៏ហើយបណ្តាអ្នកសារព័ត៌មាននដែលមានជំនាញវិជ្ជាជីវៈយូរឆ្នាំ ប្រកបដោយបទពិសោទន៏។
អត្ថបទរៀបរាប់ជាធម្មតាតែងតែមានលក្ខណៈវែងជាងចំណងជើងរបស់អត្ថបទសារព័ត៌មាន និងក្នុងការសរសេរពិពណ៌នា តែងតែត្រូវបានដាក់រូបភាពនិងឬនិមិត្តសញ្ញាផ្សេងៗមដែលជាជាភស្តុតាងអោយអត្ថបទសារព័ត៌មានរបស់យើងមានភាពប្រាកដឡើងថែមទៀត។
អត្ថបទវិចារណៈកថាដែលត្រូវសរសេរទាមទារអោយមានការរៀបរាប់ ការសង្កេតអោយបានច្រើនទៅលើអ ត្ថបទវិចារណៈកថារបស់ពួកគេ និងការបញ្ចូលបន្ថែមនូវសំលេងអមឬរូបភាពអមនិងការអត្ថាធិប្បាយនេះ។
ចំពោះចំណងជើងរបស់អត្ថបទសារព័ត៌មានទាមទារអោយសរសេរជាអត្ថប្រយោគខ្លីៗ និងបង្កប់ដោយអត្ថន័យទូលំទូលាយច្បាស់លាស់ មិនធ្វើអោយអ្នកអានមានអារម្មណ៍ថាធុញទៅនិងចំណងជើងនៃអត្ថបទសារព័ត៌មាននោះទេ។
បណ្តាកម្មវិធីជជែកអំពីសារព័ត៌មានរបស់កម្មវិធីទូរទស្សន៍មួយចំនួនបានបង្ហាញនូវទំរង់ឬបែបបទផ្សេងៗគ្នាច្រើនរបស់សារព័ត៌មានហើយស្ទើរតែរាល់កម្មវិធីទាំងនេះដែលអះអាងថា ជាកម្មវិធីសារព័ត៌មានតែមិនបានបំពេញរាល់តំរូវការបស់សារព័ត៌មាននោះទេ។
ទោះជាយ៉ាងណាក៏ដោយវិទ្យុសាធារណៈរបស់សហរដ្ខអាមេរិច ត្រូវនូវលទ្ធផលដូចគ្នានេះដែរ រួមសេចក្ដីមកបទយកការណ៏នៅតែរក្សានូវភាពផ្សេងគ្នា រាងអត្ថបទសារព័ត៌មាននិងបទយកការណ៍នេះដដែល៕
៧.សារព័ត៌មានកីឡា៖ បើនិយាយអំពីអ្នកសារព័ត៌មានសំរាប់កីឡាវិញគឺ ជាប្រភេទអ្នកសារព័ទ៌មានដែលត្រូវគ្រប់សង្កត់រាល់ព័ត៌មានទាំងអស់ដែលទាក់ទងនិងសកម្មភាពកីឡាគ្រប់បែបយ៉ាង ដូចជាការដែលប្រកួតប្រជែងដើម្បីដណ្តើមយកនូវជ័យជំនះនិងពានរង្វាន់ធំតូចគ្រប់កាលៈ ទេសៈ។
រាល់ការផលិតទាំងអស់ទាក់ទងតែនិងកីឡាដូចជាករដែលផ្សាយព័ត៌មានតាមវិទ្យុក្ដី,តាមទូរទស្សន៍ក្ដី,នៅតាមបណ្តាទស្សនាវដ្ដី,និងប្រព័ន្ធផ្សព្វផ្សាយនានា សុទ្ធតែជាសកកម្មភាពកីឡាទាំអស់។
មានពេលខ្លះគេតែងតែអោយពិន្ទុចំពោះអ្នកសារព័ត៌មានកីឡាថា ជាប្រភេទសារពត៌មានដែលមិនសូវពិពណ៌នាអំពីរឿងហេតុដែលជាក់លាក់ប៉ុន្មាននោះទេ។
ព្រឹក្តិការណ៏កីឡារបស់លោកខាងលិចភាគច្រើនដែលបានបង្កើតឡើងគឺ មិនមែនសំរាប់តែជាការដែលប្រកួតប្រជែងប៉ុណ្ណោះទេ តែវាហាក់បីដូចជាសំរាប់អោយអ្នកសារព័ត៌មានកីឡាមានសកម្មភាព ក្នុងការបង្ហាញនូវការផ្ដិតយកនូវព័ត៌មានផងដែរចំពោះកីឡានិងព័ត៌មាន៕
៨.អ្នកសារព័ត៌មានវិទ្យាសាស្រ្ដ៖ អ្នកសារព័ត៌មានវិទ្យាសាស្រ្តជាប្រភេទសារព័ត៌មានមួយប្រភេទដែលមានលក្ខណៈនិងការសរសេរដែលផ្តោតលើព្រឹត្តិការដែលកើតមានឡើងនិងទាក់ទងនិងរបបគំហើវិទ្យាសាស្រ្ត។
នោះគឺថារាល់ការបោះពុម្ភផ្សាយនូវអត្ថបទសារព័ត៌មានគឺជាអនុគមន៏នៃវិទ្យាសាស្រ្ត អ្នកសារព័ត៌មានប្រភេទនេះត្រូវតែយល់អោយបានច្បាស់នូវដំណើរការរបស់វិទ្យាសាស្ត្រនិងត្រូវតែរាយការណ៏លំអិតអោយបានច្រើននូវប្រវត្តិរបស់វិទ្យាសាស្រ្តដែលបានកើតឡើងនិងកំពុងតែកើតឡើងរួមទាំងលទ្ធផលចុងក្រោយរបស់អ្នកវិទ្យាសាស្រ្តនិងរបបគំហើទៀតផងដែរ។
ពេលខ្លះអ្នកសារព័ត៌មានវិទ្យាសាស្ត្រផងដែរក៏តែងតែរើសយកនូវប្រធានបទដែលទាក់ទងនិងរឿងដែលអំពើបុណ្យនិងអំពើបាបទៀតផងនិងរាល់អំពើបុណ្យនោះសុទ្ធតែកើតចេញពីវិទ្យាសាស្ត្រជាអ្នកបង្កើតតែម្តង។
ដូចជារឿងដែលជាទង្វើនៃរបបគំហើខាងគីមីវិទ្យារួមមានថ្នាំពេទ្យជាដើមដែលបណ្តាអ្នកសារព័ត៌មានលើកយកមកធ្វើការអត្ថាធិប្បាយប្រធានបទសារព័ត៌មាន សំរាប់បែបវិទ្យសាស្រ្ត៕
៩.អ្នកសារព័ត៌មានស៊ើបអង្កេត៖ ជាប្រភេទសារព័ត៌មានដែលតែងតែផ្តោតសំខាន់ទៅលើការស៊ើបអង្កេតរឿងហេតុដែលខុសច្បាប់,បទឧក្រិដ្ឋ,ភាពអយុត្តិធម៌ ,អំពើរចារកម្ម,និយាយជារួមទៅជារឿងដែលមិនសមហេតុផលទាំងឡាយណាដែលកើតមានឡើងនៅក្នុងសង្គមទាំងនាពេលបច្ចុប្បន្ននិងក្នុងអតីតផងដែរ។
ហើយប្រធានបទដែលស៊ើបនោះមានកិច្ចការរដ្ឋាភិបាល,ការរកស៊ីឬការជួញដូរ,និងកិច្ចការនេះត្រូវ ចំណាយពេលច្រើនក្នុងការធ្វើការងានោះដែរ។
ដូចជាត្រូវប្រជុំនូវក្រុមអ្នកសារព័ត៌មាន,ធ្វើការសម្ភាសន៏,ជជែកវែកញែក,ពេលខ្លះត្រូវធ្វើការសម្ភាសន៏ដដែលជាច្រើនលើកច្រើនពេលនិងក្នុងរយៈពេលមួយដែលយូរខែនិងអាចឈានដល់រយៈពេលឆ្នាំផង ដែរទៅតាមករណីដែលកើតមានឡើងនោះវាមានភាពស្មុកស្មាញប៉ុណ្ណាដែរ។
និងម្យ៉ាងវិញទៀតទៅតាមកិច្ចខិតខំប្រឹងប្រែង,កត្តាល័ក្ខខ័ណ្ឌដែលផ្ដល់ការប្រកបដោយភាពងាយស្រួលប៉ុណ្ណាដែរ។
ការចូលរួមចមណែករបស់សារធារណៈជនដែលស្ថិតនៅ ជុំវិញយើងដែរឬទេត្រូវមានការប្រយុទ្ធប្រឆាំងនិងអំពើដែលមិនប្រកតីទាំងឡាយណាដែលកើតមានចំពោះអ្នកសារព័ត៌មានស៊ើបអង្កេត។
ការប្រើនូវប្រព័ន្ធកុំព្យូទ័រដើម្បីសិក្សាស្រាវជ្រាវរាល់ឯកសារដែលទាក់ទង,និងប្រព័ន្ធអ៊ិនធើណែតផងដែរបើជាកណីចាំ បាច់ហើយវាក៏ជាវិធីមួយដែលបង្ករលក្ខណៈងាយស្រួលដលអ្នកសារព័ត៌មានប្រភេទនេះព្រោះឯកសារដែលជាប់ទាក់ទងភាគច្រើនតែងតែបានបង្កប់នៅក្នុងប្រព័ន្ធអ៊ិនធើណែត។
ហើយក៏ជាបណ្តាល័យដែលផ្ទុករាល់ឯកសារដែលយើងត្រូវការផងដែរ ប៉ុន្តែរាល់ការតាមដានទាំងនេះត្រូវមានភាពវ័យឆ្លាសចេះយល់និងបត់បែនតាមកាលៈទេសៈនៃស្ថានភាពទាំងនោះ ព្រោះមេរៀននៅសាលា វាពិតជាមានភាពខុសគ្នាទៅនិងមេរៀនដែលនៅនិងការអនុវត្តន៏ជាក់ស្ដែងស្រឡះតែម្ដង។
អ្នកសារពត៌មានសែ្វងរកនិវេទន៏និងពត៌មាននឹងយកការណ៌ អ្នកសារពត៌មានមានវិន័យដូច៖ ១.ពិត ២.ស្វែងរកដោយខ្ជប់ល្អ ៣.ក្នុងពេលធាប់៕
0 Comments